CamNews

ព័ត៌មានអន្តរជាតិ 

បាតុកម្មប្រឆាំង Donald Trump ប្រែក្លាយជាអំពើហិង្សានៅ Oregon

យប់ទីពីរក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងប្រធានាធិបតីទើបជាប់ឆ្នោត លោក Donald
Trump បានប្រែក្លាយទៅជាអំពើហិង្សានៅ Portland ក្នុងរដ្ឋ Oregon ។

បាតុកម្មប្រឆាំងលោក Trump នៅ Oregon

មនុស្សរាប់ពាន់នាក់បាននាំគ្នាចេញមកធ្វើបាតុកម្មនៅក្នុងក្រុង Portland ក្នុងរដ្ឋ Oregon នៃសហ
រដ្ឋអាមេរិក។ ហាងទំនិញ និងហាងរថយន្តនានា ត្រូវបានវាយបំផ្លាញ នាំឱ្យនគរបាលប្រកាសអាសន្ន
នេះបើតាមទំព័រ BBC ។ ក្រុមបាតុករបានដុតផៅ និងដុតធុងដាក់សំរាម។ ប៉ុន្តែ បាតុកម្មនេះ មាន
លក្ខណៈតូចជាង បើធៀបនឹងបាតុកម្មកាលពីថ្ងៃទី៩វិច្ឆិកា។

នគបាលនៅ Portland ឱ្យដឹងថា “ក្រោយពីការស្នើឱ្យបញ្ឈប់ការតវ៉ា នគរបាលបានប្រើប្រាស់កម្លាំង
ដើម្បីចាប់ខ្លួន និងបំបែកហ្វូងបាតុករ”។

បណ្ដាបាតុកម្មដែលត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងលោក Donald Trump នៅតែត្រូវបានធ្វើបន្ត
នៅក្នុងបណ្ដាក្រុងនានានៃសហរដ្ឋអាមេរិក ក្នុងនោះមាន Los Angeles, Philadelphia, Denver,
Minneapolis, Baltimore, Dallas និងក្រុង Oakland ក្នុងក្រុងរដ្ឋ California។

ក្រុមបាតុករភាគច្រើនគឺជាយុវវ័យ ពួកគេយល់ថា ការឡើងកាន់អំណាចរបស់លោក Trump នឹង
បង្កឱ្យមានការរើសអើងជាតិសាសន៍ និងយេនឌ័រ (ភេទ)។

បាតុកម្មប្រឆាំង Donald Trump នៅ  Los Angeles

នគរបាលនៅ Portland បានចោទប្រកាន់បាតុករមួយចំនួនដែលប្រដាប់ដោយដុំថ្ម។ លោក Trump
ក៏បានរិះគន់ក្រុមបាតុករ ក្រោយពីមានជំនួបជាមួយប្រធានាធិបតី Obama នៅសេតវិមាន។

លោក Trump បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា “នេះគឺជាការបោះឆ្នោតប្រកបដោយ
ការបើកទូលាយ និងជោគជ័យ។ ពេលនេះ ក្រុមបាតុករជំនាញ កំពុងតែធ្វើបាតុកម្ម។ ពិតជាមិន
មានយុត្តិធម៌សោះ”។

មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានស្ដីអំពីអំពើហិង្សាក្នុងបាតុកម្មនៅកន្លែងផ្សេង បើទោះ
ដងផ្លូវហាយវ៉េកាត់តំបន់ Minneapolis ត្រូវបានបិទក្នុងរយៈពេលខ្លី។

នៅ Philadelphia ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅ Citi Hall ជាការិយាល័យកណ្ដាលរបស់ក្រុង
បានលើកបដាដែលសរសេរថា “មិនមែនជាប្រធានាធិបតីរបស់យើង”, “ចូរធ្វើឱ្យប្រទេសអាមេរិក
មានសុវត្ថិភាពសម្រាប់មនុស្សរាល់គ្នា”។ល។

នគរបាលនៅ Baltimore ឱ្យដឹងថា ក្រុមបាតុករប្រមាណជា ៦០០ បាននាំគ្នាហែក្បូនដោយសន្តិវិធី។
សិស្សសាលានៅ San Francisco ក៏បានចេញធ្វើបាតុកម្ម ដោយលើកបដា និងទង់ជាតិ Mexico
ដើម្បីសំដែងការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក Trump ដែលប្រឆាំងនឹងក្រុមមនុស្ស
នេះ។

ហ្វូនមនុស្សមួយក្រុមក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមាន Trump នៅ Chicago ផងដែរ។

នៅ New York ក្រុមបាតុករក៏បានត្រលប់មកកាន់វិមាន Trump ក្នុងយប់ទីពីរដើម្បីតវ៉ាប្រឆាំងនឹងលទ្ធ
ផលនៃការបោះឆ្នោត៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC