ក្មេងប្រុសម្នាក់អាយុ ៦ឆ្នាំ ដែលមានមុខមាត់ចម្លែក ត្រូវបានអ្នកភូមិនៅឥណ្ឌា គោរពបូជា ព្រោះ
ជឿថា ក្មេងប្រុសនេះគឺជាការប្រែរូបរបស់ព្រះ Ganesha ក្នុងសាសនាហិណ្ឌូ។
ក្មេងប្រុស Pranshu នៅ Jalandhar រដ្ឋ Punjab បានចាប់កំណើតជាមួយនឹងជម្ងឺចម្លែក បណ្ដាល
ឱ្យថ្ងាសរបស់ក្មេងនេះឡើងធំ ចំណែកភ្នែកបែរជាតូច និងជ្រៅ។ Pranshu មិនអាចដើរធម្មតាដូច
ក្មេងដទៃ ប៉ុន្តែ អ្នកស្រុកអ្នកភូមិសុទ្ធតែយល់ថា នេះគឺជាក្មេងទេព និងបានហៅក្មេងនេះថា ព្រះ
Ganesha។
រៀងរាល់ថ្ងៃព្រហស្បតិ៍ Pranshu នឹងអង្គុយនៅខាងក្រៅវិហារដើម្បីជួបបរិស័ទ។ ឪពុករបស់ក្មេង
នេះ មិនចង់ឱ្យអ្នកក្រៅចូលក្នុងផ្ទះ ព្រោះមនុស្សមានចំនួនច្រើន។
Jaswinder ជាមនុស្សម្នាក់ដែលបានមកជួប Pranshu បានឱ្យដឹងថា “អ្នកទាំងឡាយបានមកជួប
Pranshu ព្រោះពួកគេជឿថា ក្មេងប្រុសនេះគឺជាការប្រែរូបរបស់ព្រះ Ganesha”។
Kamlesh ដែលជាឪពុករបស់ Pranshu ថ្លែងថា “អ្នករាល់គ្នាបានក្រាបថ្វាយបង្គំនៅចំពោះមុខកូន
ខ្ញុំ ហើយខ្ញុំក៏ដូច្នោះដែរ”។ ឪពុករបស់ Pranshu ជឿថា កូនរបស់ខ្លួន ខុសប្លែកពីក្មេងដទៃ។
ឪពុករបស់ Pranshu បន្តថា “Pranshu គឺជាមនុស្សទេព។ ខ្ញុំក៏គោរពដូចអ្នកដទៃ។ រាងកាយរបស់
Pranshu ដូចទៅនឹងព្រះ Ganesha ។ Pranshu ប្រទានពរដល់អ្នករាល់គ្នា ហើយសេចក្ដីប្រាថ្នា
របស់អ្នកដែលបានមកជួប Pranshu បានក្លាយជាការពិត។ Pranshu នៅតែទៅសិក្សាដូចធម្មតា
ហើយនៅពេលអ្នកស្រុកមកជួប Pranshu ពួកគេប្រើប្រាស់ផ្កាដើម្បីស្វាគមន៍”។
Kamlesh ឱ្យដឹងថា ចំនុចដែលដូចទៅនឹងព្រះ Ganesha បានកើតឡើងចំពោះកូនរបស់ខ្លួន ចាប់
តាំងពីពេលទើបចាប់កំណើត។ Pranshu មានភ្នែកដូចទៅនឹងព្រះ Ganesha និងមានក្បាលធំខុស
ពីធម្មតា។ បច្ចុប្បន្ន ក្បាលរបស់ Pranshu កំពុងតែធំឡើងៗ។
ពេលមានអាយុបានមួយឆ្នាំ Pranshu ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ គ្រូពេទ្យមិនអាចដឹងបាន
ថា ក្មេងនេះមានចម្ងឺអ្វីនោះទេ។
ព្រះ Ganesha ក្នុងសាសនាហិណ្ឌូ
ឪពុករបស់ Pranshu រៀបរាប់ថា “ខ្ញុំក៏បាននាំ Pranshu ទៅកាន់មន្ទីរពេទ្យ កាលពីទើបកើត ប៉ុន្តែ
គ្រូពេទ្យមិនអាចព្យាបាលបាន ហើយថានេះគឺដោយសារបរិស្ថានមិនល្អ”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail