CamNews

តារា 

អ៉ឹម ជីវ៉ា ៖ សម្តេចហ៊ុន សែន និងសម្តេច​គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាមា តាបីតាដ៏​ល្អ​បំផុត

(ភ្នំពេញ)៖ តារាសម្តែងនិងជាពិធីករលេចធ្លោ​លើការងារ​មនុស្សធម៌​លោក អ៉ឹម ជីវ៉ា បាន បង្ហោះ សារថ្លែងអំណរគុណសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ​តែបានគិតគូដល់សុខ​ទុកប្រជាពលរដ្ឋ ពិសេ សថ្មីៗនេះ សម្តេចបានគិតគូរ​យកចិត្តទុក​ដាក់ជួយ​ឧបត្ថម្ភផ្តល់​ថវិការដល់​ សិល្បករ-សិល្បកា​រិនី​​ក្រីក្រ មានជំងឺ​និងបាត់បង់​សមត្ថភាព។

តារាសម្តែងរូបសង្ហាលោក អ៉ឹម ជីវ៉ា បានសរសេរលើបណ្តាញសង្គមហ្វេស​ប៊ុកថា សម្តេចតេ ជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាមាតាបិតាដ៏ល្អបំផុត ជួ​យប្រស់ជីវិត​អោយសិល្បករ​ខ្មែរ​ដែលចាស់​ជរា​មានជំងឺ​ទីទាល់​ក្រ​ គ្មានទីពឹង អោយមានដង្ហើមដកនិងក្តីសង្ឃឹម អាចបន្តជីវិត​រស់បាន​យូ និងជៀសរួចផុតពីជំងឺ ។

លោក អ៉ឹម ជីវ៉ា បាននិយាយបន្តថា កម្លាំងចិត្តរបស់សម្តេចទាំងពីរ ដែលផ្តល់អោយសិល្បករ​ដែលកំពុងជួបទុក្ខសោក​គឺខ្លាំងជាងវេជ្ជបណ្ឌិត​ ខ្លាំងជាងម៉ីសស៊ីល​ទៅទៀត ព្រោះស្នាមញញឹម និងការយកចិត្តទុក្ខដាក់រស់សម្តេច​ទាំងពីរ ធ្វើអោយសិល្បករ​ចាស់ៗ​មានស្នាមញញឹមថ្មី សះស្បើយជំងឺផ្លូវចិត្ត និងផ្លូវកាយមួយកំរិត​ថែមទៀត ។

ជាមួយគ្នានេះដែរតារាសម្តែងលោក អ៉ឹម ជីវ៉ា បានលើកឡើងបន្ថែមថា «សម្តេចតេជោ ហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត គឺជាទេវតាដែលតែងតែ​ជួយជីវិត​ប្រជាជន​ចេះ​យល់សុខទុក្ខ​របស់​ប្រជាជន។ ខ្ញុំពិ​តជាគោរព ស្រលាញ់​សម្តេចទាំងពីរ និងក្រុមគ្រួសារ​សម្តេច​ខ្លាំង​ណាស់។ ដោយក្តីគោរព​ដ៏ខ្ពង់ខ្ពស់​អំពីខ្ញុំបាទ អ៉ឹម ជីវ៉ា» ។

សម្តីថ្លែងរបស់លោក អ៉ឹម ​ជីវ៉ា  ខាងលើនេះ​ស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានប្រកាស ផ្តល់ជំនួយ ដល់សិល្បករ និងសិល្បការិនី​ដែលកំពុងជួបការខ្វះ​ខាត់ និងមានជីវៈភាពក្រីក្រ​បាត់បង់សមត្ថភាព​ដែលដង្ហើយ​រកជំនួយរស់បន្ថែម៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Em chiva Star news local news