បរិមាណសារធាតចិញ្ចឹមនៃផ្លែខ្នុរផ្ដល់គុណប្រយោជន៍យ៉ាងអស្ចារ្យដល់សុខភាព។ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីនA វីតាមីនC វីតាមីនB6 កាល់ស្យូម ប៉ូតាស្យូម ជាតិដែក Folic អាស៊ីដ thiamin, riboflavin, niacin និងម៉ាញេស្យូម។ ម្យ៉ាងទៀតវាសម្បូរទៅដោយជាតិសរសៃ Fiber និងមាននូវភាពសំខាន់នៃសារធាតុ Flavonoid ដូចជា carotene, xanthin, lutein និងសារធាតុ cryptoxanthin។ ខាងក្រោមនេះ យើងសូមណែនាំគុណប្រយោជន៍មួយចំនួន នៃផ្លែខ្នុរ៖
លើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ៖ ដោយសារវាជាប្រភពដ៏ប្រសើរនៃវីតាមីនC(សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម) ខ្នុរនេះផ្ដល់ការលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ ដោយការទ្រទ្រង់មុខងារកោសិកាឈាមស។ ម្យ៉ាងទៀតសារធាតុប្រឆាំងនឹងអុកស៊ីដកម្មប្រភេទនេះ មានប្រសិទ្ធភាពជួយបន្សាបរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ដែលធ្វើឱ្យខូចភ្នាសកោសិកា និង DNA។ ប្រព័ន្ធស៊ាំរបស់រាងកាយ មានសុខភាពល្អបង្កើតបានជារ៉េស៊ីស្ទ័រដ៏ខ្លាំងប្រឆាំងនឹងការឆ្លងបាក់តេរី និងមេរោគ។ ប្រការនេះជួយការពារប្រឆាំងនឹងជំងឺដ៏សាមញ្ញៗមួយដូចជា ជំងឺក្អក ជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។
រក្សាស្បែកឱ្យមានសុខភាពល្អ៖ ប្រសិនបើអ្នកឃើញថា ស្បែករបស់អ្នកបង្ហាញសញ្ញានៃភាពចាស់នៅអាយុតិចនៅឡើយ សូមចាប់ផ្ដើមទទួលទានសាច់ខ្នុរ ដើម្បីការពារភាពចាស់មុនអាយុ។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មរបស់វា មានគុណសម្បត្ដិការពារការបំផ្លាញនៃរ៉ាឌីកាល់សេរី ដែលបណ្ដាលមកពីការបំពុលបរិយាកាស។ ហើយជាលទ្ធផលវាជួយពន្យឺតដំណើរវិវឌ្ឍន៍ទៅរកភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមសង្វារ និងស្បែកស្ងួត។ វីតាមីន C នៅក្នុងសាច់ខ្នុរជំនួយដល់ការផលិតចេញ Collagen ដែលជាប្រូតេអ៊ីនជួយរក្សាស្បែកឱ្យរលោង និងតឹងណែន។ លើសពីនេះទៀត វាជួយរក្សាស្បែកឱ្យមានសំណើម ដោយសារបរិមាណជាតិទឹកខ្ពស់របស់វា។
ជួយឱ្យធូរស្បើយអាការៈទល់លាមក៖ ជាតិសរសៃ Fiber ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ជាតិសរសៃ Fiber ផ្ដល់ម៉ាស់ដល់លាមក និងបន្ទន់លាមក។ គុណប្រយោជន៍នេះ ជួយគ្រប់គ្រងចលនាពោះវៀនធំ និងបង្ការអាការៈទល់លាមក។ លើសពីនេះទៀត សាច់ខ្នុរជួយរក្សាបំពង់រំលាយអាហារឱ្យស្អាត និងការពារកុំឱ្យមានកពូនកាកសំណល់នៅក្នុងពោះវៀន។ ម្យ៉ាងទៀត វាជួយកាត់បន្ថយ និងបង្ការការហើមពោះវៀន ព្រមទាំងជំងឺមហារីកពោះវៀនធំផងដែរ។ ប៉ុន្ដែ សូមកុំពិសាសាច់ខ្នុរនេះឱ្យច្រើនហួសប្រមាណ ព្រោះវាបណ្ដាលឱ្យឈឺក្រពះ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖to10homeremedies