CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ ផ្សាររ៉ុងគ្លឿ ផ្អើលទាំងយប់ (មានវីដេអូ)

- អគ្គិភ័យ បានរលត់ ទៅវិញហើយ នៅវេលាម៉ោង ៨ និង ៥០ នាទីយប់នេះ

បន្ទាយមានជ័យ៖ អគ្គិភ័យដ៏សន្ធោសន្ធៅនៅម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បាននិង កំពុងឆាបឆេះផ្សាររ៉ុងគ្លឿ ស្ថិតក្នុងស្រុកអារញ្ញ ប្រទេសថៃ ជាប់នឹងក្រុងប៉ោយប៉ែត ព្រំប្រទល់ដែនកម្ពុជា។ នៅក្នុង ផ្សារនេះ អាជីវករភាគច្រើនជាជនជាតិខ្មែរ។

បើតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលប្រចាំនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អគ្គិភ័យបានផ្តើមចេញពីការឆាបឆេះតូបលក់ខោអាវ។

រហូតដល់ម៉ោង ៨ និង៣នាទីយប់នេះ សេចក្តីរាយការណ៍បានឲ្យដឹងថា តូបលក់ដូររបស់អាជីវករខ្មែរចំនួន ៥ហើយ បានរងការឆាបឆេះ។ អាជ្ញាធរថៃ បានជម្លៀសអាជីវករខ្មែរ ឲ្យចូលមកទឹកដីខ្មែរជាបណ្តោះអាសន្ន និងកំពុងអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ។

ជុំវិញអគ្គិភ័យឆាបឆេះផ្សារររ៉ុងគ្លឿខាងលើ ត្រូវបានស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា អគ្គិភ័យបានរលត់ទៅវិញហើយ ដោយមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យ មានអគ្គិភ័យនេះនៅឡើយទេ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា នៅម៉ោង ៨និង ៥០នាទី អគ្គិភ័យបានរលត់ទៅវិញហើយ ប៉ុន្តែខាងភាគីថៃកំពុងបូកសរុបលទ្ធផល ទំហំនៃការខូចខាត ដូច្នេះលោកមិនទាន់បានទទួលព័ត៌មានទេ គឺរង់ចាំការបញ្ជាក់ពីភាគីថៃ។

យោងតាមមន្ត្រីនគរបាល វរៈសេនាតូចការពារព្រំដែន៩១១ បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្សារ ឡុងគឿ(ថៃ) ដែលមានចម្ងាយប្រមាណ៨០០ម៉ែត្រ ពីអូរព្រំដែននោះ គឺបណ្ដាលមកពី ភ្លើងធូបអុច សែនព្រះខែ ប៉ុន្តែគេនៅមិនទាន់បញ្ជាក់ពីទំហំនៃការខូចខាតនេះនៅឡើយទេ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh