ប៉ូឡូញ៖ នារីវ័យក្មេងសញ្ជាតិប៉ូឡូញ ម្នាក់គឺកំពុងធ្វើដំណើរ ជុំវិញពិភពលោក ដើម្បីអនុវត្តិន៍
គម្រោង រួមភេទ ជាមួយនឹងបុរស ១០០០ នាក់។ ជាមួយនឹងផែនការ ដ៏ឆ្កួតរបស់នារីវ័យក្មេង
ជនជាតិប៉ូឡូញ អាយុ ២១ឆ្នាំ ត្រូវបានមនុស្សជាច្រើន រិះគន់លើរូបនាងថា នាងកំពុងមានជំងឺ
ហើយដោយចង់ឲ្យមនុស្សជាច្រើននៅលើ ពិភពលោករួមភេទ ជាមួយនឹងនាងនោះ។
ក្មេងស្រីអាយុ ២១ ឆ្នាំរូបនេះត្រូវបានគេស្គាល់ ឈ្មោះថា Lisewska ដែលមាន រូបសម្រស់ផូរផង់
ដែលជាទីចំណាប់ អារម្មណ៍របស់បុរសៗ តែអ្វីដែលប្លែកសម្រាប់ នាងនោះគឺ ចំណង់ចំណូលចិត្ត
រួមភេទរបស់នាង និងគោលដៅរបស់នាង មិនបានផ្លាស់ប្តូរនោះទេ ។ ស្រីស្រស់រូបនេះបាននិ
យាយថា នាងគ្រោងផែនការនេះ យូរណាស់មកហើយ ដើម្បីសម្រេចចិត្ត ធ្វើយ៉ាងណាអនុវត្តន៍
គម្រោង ឆ្ពោះទៅមុខ ដោយត្រូវរួមភេទ ជាមួយនឹងបុរស ចំនួន១០០០ នាក់ផ្សេងគ្នា នៅលើពិ
ភពលោក។
ដោយឡែកកាសែត Austrian Times បានឲ្យដឹងថា Ania Lisewska ធ្លាប់បាននិយាយថា នាងពិត
ជាចូលចិត្ត នូវសកម្មភាព ដែលនាងធ្វើ ជាពិសេស គោលដៅរួមភេទ ជាមួយនឹងបុរស ជនជាតិខ្លួន
ប៉ូឡូញ អឺរ៉ុប និងតំបន់ផ្សេងទៀត នៅលើពិភពលោក។ នាងនិយាយទៀតថា «ខ្ញុំស្រលាញ់បុរស
ទាំងអស់នោះណាស់ និងចូលចិត្តសិចផងដែរ»។
ទោះជាយ៉ាងណា សម្រាប់ប៉ូឡូញ ច្បាប់ទាក់ទិន និងការរួមភេទ ជាពិសេសពេស្សា គឺមានកម្រិត
រឹត បណ្តឹងមែនទែន ដោយមិនងាយស្រួលនោះទេ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី
វ័យ ២១ ឆ្នាំដែលមានគោលបំណង ខុសពីគេឯងនេះ បានធ្វើដំណើរ អភិវឌ្ឍន៍គម្រោង របស់ខ្លួន
ជាលើកដំបូង នៅខែ សីហា នេះ ដោយឆ្ពោះដំណើរទៅ ទីក្រុង Warsaw និងជំហានបន្ទាប់ ទៅ
កាន់ទីក្រុង ប៉ូឡូញតែម្តង និងបណ្តាប្រទេស ផ្សេងទៀត នៅជុំវិញពិភពលោក។
ដើម្បីបង្ករភាពងាយស្រួល ក្នុងការរកដៃគូរួមភេទ ទៅតាមគោលដៅខ្លួន នាងបានបង្កើតគេហទំព័រ
ផ្ទាល់ខ្លួន ដោយអាចទាក់ទង ទៅកាន់នាង មានអសយដ្ឋាន នៅលើគេហទំព័រ ឬ ក៏តាមហ្វេសប៊ុក
ក៏បានដែរ។ នាងបានឲ្យដឹងថា មកទល់នឹពេលនេះចំនួនបុរស ដែលរួមភេទជាមួយ នឹងនាងមាន
ចំនួន ២៤៨ នាក់ទៅហើយ ។
ជាមួយនឹងគម្រោងសិចរបស់ក្មេងស្រីរូបនេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើ ល ក៏ប៉ុន្តែក៏មានមនុស្ស
ជាច្រើនគិតថា នាងកំពុងមានជំងឺ និងបញ្ហាផ្លូវភេទ។ តែទោះជាយ៉ាងណា យុវតីអាយុ ២១ឆ្នាំនេះ
មានមិត្តប្រុសរួចទៅហើយ។ ជាមួយនឹងគ្នានោះដែរ មិត្តប្រុសរបស់នាង បានផ្តល់បទសម្ភាសន៏
ថា គាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ជាមួយនឹងផែនការដៃគូរបស់ខ្លួន ប៉ុន្តែគាត់មិនបានហាមឃាត់
ឬរិះគន់នោះទេ ថែមទាំងទទួលយក ចំណង់ចំណូលចិត្តរបស់នាងថែមទៀតផង៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល