CamNews

តារា 

តារាសម្តែង​កូរ៉េ ជាប់​ពន្ធ​ធនាគារ​១០ខែ ពីបទ​នាំ​គ្រឿង​ញៀន ពី​កម្ពុជា ទៅកូរ៉េ

កូរ៉េ ៖ ព័ត៌មានពី Korea Times បានឲ្យដឹង ថា តារាសម្តែងវ័យ៤២ឆ្នាំ Kim Sung Min ត្រូវបានតុលាការ ផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគាររយៈពេល ១០ខែ ពីបទ ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ដែលនាំចូលពីបរទេស និងពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកូរ៉េ។
 
នៅថ្ងៃអង្គារ៍ ទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ តារាសម្តែង Kim Sung Min ត្រូវតុលាការ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធធនាគារ រយៈពេល១០ខែ និងពិន័យជាប្រាក់ ៧០ម៉ឺនវ៉ុន (៥៩៣ដុល្លារ អាមេរិក) ពីបទប្រើប្រាស់គ្រឿងញៀន កាលពីឆ្នាំ២០១១ បន្ទាប់ពីត្រូវឃាត់ខ្លួន តារាសម្តែងរូបនេះ ត្រូវព្រះរាជអាជ្ញាបានព្យួរទោស រយៈពេល៤ឆ្នាំ។ តែក្នុងអំឡុងពេលព្យួរទោស Kim Sung Min នៅតែប្រព្រឹត្តិរឿងដដែល នាំឲ្យមានទោសកាន់តែធ្ងន់ធ្ងរ។

សហព្រះរាជអាជ្ញា បានឲ្យដឹងថា « Kim Sung Min បានសារភាពរាល់ទង្វើរបស់ខ្លួន និងសោកស្តាយ ចំពោះរឿងដែលបានធ្វើ» ។
គួរបញ្ជាក់ផងដែរថា តារាសម្តែង Kim Sung Min បានរត់ពន្ធគ្រឿងញៀន ពីប្រទេស ហ្វីលីពីន កាលពីខែមេសាឆ្នាំ២០០៨ និងបានប្រើប្រាស់ កាលពីអំឡុងឆ្នាំ២០១០ មុនពេលចាប់ខ្លួន។ តែ ដោយសារមេធាវីរបស់គេ អះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ រួចក៏ត្រូវអនុញ្ញាតឲ្យនៅ ក្រៅឃុំ ។

រហូតមកដល់ថ្ងៃទី១១ខែមីនាឆ្នាំ២០១៥នេះ Sung Min ត្រូវចាប់ខ្លួនម្តងទៀត នៅផ្ទះរបស់លោក ក្នុងទីក្រុងសេអ៊ូល ដោយបានផ្ទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០,៨ក្រាម ហើយត្រូវរូបគេសារភាពថា នាំចូលពីប្រទេសកម្ពុជា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea