ស្រ្តីម្នាក់អាយុ៤០ឆ្នាំ រស់នៅប្រទេសអង់គ្លេសបានជួបរឿងស៊យជាប់ៗគ្នាក្នុងរយះពេល
ប៉ុន្មានឆ្នាំមុននេះ។ នោះគឺជារឿងរបស់អ្នកស្រីJo Wollacott, រស់នៅBridport, Dorset។
គាត់បានឲដឹងថាតែក្នុងរយះពេល២ឆ្នាំប៉ុណ្ណោះ គាត់បានជួបនូវរឿងជាច្រើនដែលមិនល្អ
ដូចជា បាត់បង់ប្រុសស្នេហ៏ បាត់បង់ការងារ ធ្មេញមានជំងឺឆ្លង និងបាត់បង់ផ្ទះជាដើម...។
ជាមួយនឹងរឿងស៊យដែលបានកើតឡើងលើរូបគាត់ជាបន្តបន្ទាប់ បានធ្វើឲគាត់ស្ទើរតែក្លាយជា
មនុស្សសរសៃប្រសាទ។ ដំបូងអ្នកស្រ្តីWollacott គិតថាភាពស៊យរបស់គាត់គឺជារឿងចៃដន្យ។
ប៉ុន្តែក្រោយមកគាត់បានដឹងការពិតពីមូលហេតុនៃបញ្ហាទាំងអស់នោះ គឺបណ្តាលមកពីខ្សែដៃដែល
គាត់តែងតែពាក់រាល់ថ្ងៃ។គាត់បានទិញខ្សែដៃនោះនៅលើeBayកាលពីខែមេសាឆ្នាំ២០១០។ នោះ
ជា"ខ្សែដៃស្នេហ៏" ដែលមានគ្រាប់អង្កាំពណ៌ក្រហមនិងខ្មៅ មានតំលៃមួយផោន។
អ្នកស្រី Jo Wollacott ជួបរឿងស៊យបន្តបន្ទាប់គ្នាតាំងពីខែមេសាឆ្នាំ២០១០
ក្រោយពីទិញខ្សែដៃនោះ Wollacott បានកត់សំគាល់ថាជីវិតរស់នៅរបស់គាត់ចាប់ផ្តើមផ្លាស់ប្តូរ។
គាត់បាននិយាយថាៈ“ ពីរបីសប្តាហ៍ក្រោយមក ធ្មេញខ្ញុំមានជំងឺឆ្លង ហើយចេញកន្ទួលក្រហមៗនៅ
លើស្បែក។ ខ្ញុំបានឈឺពេញមួយរដូវវិស្សមកាលឆ្នាំនោះ មានតាំងពីរាគរូស ក្អួតចង្អោរ រហូតដល់
បាក់ទឹកចិត្ត ហើយក្រោយមកជីវិតរបស់ខ្ញុំបានធ្លាក់ក្នុងស្ថានភាពពិបាកគ្រប់គ្រង"។
កុំតែបានសំបុត្រដាស់ស្មារតីរបស់កូនប្រុស ទើបអ្នកស្រីWollacott
ដឹងពីមូលហេតុគឺបណ្តាលមកពីខ្សែដៃដែលគាត់បានទិញ
អ្នកស្រីបានបន្តថា "កូនប្រុសខ្ញុំបានផ្ញើសំបុត្រមួយច្បាប់ដល់ខ្ញុំ វាបានថតរូបខ្សែដៃនោះហើយបាន
និយាយប្រាប់ខ្ញុំថា ជាខ្សែដៃមានផ្ទុកជាតិពុល។ ខ្ញុំស្ទើរតែមិនចង់ជឿ ខ្ញុំបានកត់សំគាល់ឃើញថា
មួយផ្នែកគឺបណ្តាលមកពីគ្រាប់អង្កាំនោលើខ្សែដៃ។ ក្នុងរយះពេលនោះ វាជាសុបិនដ៏អាក្រក់សំរាប់
ខ្ញុំ។ ជីវិតរបស់ខ្ញុំសព្វថ្ងៃបានល្អច្រើនជាងមុនហើយ"។ បច្ចុប្បន្ន អ្នកស្រីJo Wollacottបានកាត់ខ្សែដៃ
នោះដាក់ក្នុងដបកែវមួយ និងបានធ្វើការព្រមានដល់មនុស្សផ្សេងទៀតឲបានដឹងពីភាពគ្រោះថ្នាក់
របស់ខ្សែដៃនេះ៕
គ្រាប់អង្កាំនៅលើខ្សែដៃមានផ្ទុកabrin ជាជាតិពុលមានប្រភពមកពីPeru
ដោយ៖ nano
ប្រភព៖ k14