ភ្នំពេញ ៖ ក្នុងនាមជាតារាចម្រៀងម្នាក់ កំពូលតារាចម្រៀង សម្លេងស្រទន់ សុគន្ធ នីសា រៀបរាប់អំពីជីវិតកូនអ្នកចម្ការ នៅក្នុងគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់កញ្ញា ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ពេញចិត្តយ៉ាងខ្លាំង ជាមួយនិងប្រយោគដែលតារាចម្រៀងរូបនេះបានលើកឡើង ។
នៅក្នុងនោះផងដែរ ម្ចាស់បទ "បើស្រលាញ់ម្តេចទុកអូនចោល" បានលើកឡើងថា "ជីវិតជាកូនអ្នកចំការមានអីមិនល្អ ព្រលឹមស្រាងៗងើបបេះពោតយកទៅលក់
មិនខ្វល់អ្វីក្រៅពីពោតនៅក្នុងដៃ នៅផ្ទះជុំគ្នាជួបជុំពុកម៉ែញាំបាយជុំគ្នា ពេលចេញក្រៅផ្ទះទេសភាពស្រស់ស្អាត ទឹកសន្សើមត្រជាក់ រស់នឹងធម្មជាតិ មិនខ្វល់គិតច្រើន
សប្បាយនឹងអ្វីដែលខ្លួនមាន ទោះនៅក្នុងដៃមានតែពោតប៉ុន្មានផ្លែក៏ចិត្តមានក្តីសុខ តែបើមិនចេះសប្បាយនឹងអ្វីដែលខ្លួនមាន ទោះមានផែនដីទាំងមូលនៅក្នុងដៃ ហើយរស់នៅក្នុងកន្លែងដូចឋានសួគ៌ ក៏មិនស្កប់ហើយក្តីសុខក៏មិនមានដែរ" ៕
ដោយ ៖ គន្ធា