CamNews

តារា 

Rihanna ជោគជ័យក្នុង ហ្វេសប៊ុក ដូចជោគជ័យក្នុងវិស័យសិល្បៈ

តារាបរទេស តាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយ
នាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា តារាចម្រៀងស្រីល្បីឈ្មោះ នាង Rihanna ត្រូវបាន
រកអោយឃើញថា នាងជាប់ចំណាត់ថ្នាក់កំពូល ខណៈពេលដែលនាងមាន Friends ច្រើនជាងគេប
ង្អស់តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook ។

គួររំឭកផងដែរថា ការជាប់ចំណាត់ថ្នាក់ដ៏កំពូលមួយនេះ ត្រូវបានដឹងឮ បន្ទាប់ពីនាង Rihanna បាន
បំបាក់តារាចម្រៀងរ៉េប (rapper) ប្រុស Eminem ដែលមាន Friends នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម
ហ្វេសប៊ុក ដល់ទៅ ៦០ លាននាក់ ( 60 million "friends" ) នាពេលកន្លងមក។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមពីទិន្នន័យ Liked ក៏ដូចជា Friends
របស់តារាមួយចំនួនផ្សេងទៀតផងដែរ ដែលនៅក្នុងនោះរួមមាន ៖ Bajan star : 61,617,468 likes,
Eminem : 61,269,210  ,  Shakira : 54.8 million , Lady Gaga : 53.2 million នឹងលោក Michael Ja-
ckson : 51.9 million ៕

ដោយ ៖ ពិសី
ប្រភព ៖ starpulse


Tags: international news strange entertainment star