CamNews

កំសាន្ត 

Justin Timberlake បង្ហាញរូបកូនប្រុសជាលើក​ដំបូង បង្កការភ្ញាក់ផ្អើល

អាមេរិក៖ តារាសម្តែង អាមេរិកដ៏ល្បីល្បាញ Justin Timberlake បានបង្ហាញមុខ កូនប្រុសរបស់ខ្លួន ជាលើកតំបូង ដែលធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ព័ត៌មានពីTMZ បានឲ្យដឹង នៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៥នេះថា តារាសម្តែងវ័យ៣៤ឆ្នាំJustin Timberlake បានបង្ហាញរូបកូនដំបូងរបស់ខ្លួន ជាមួយភរិយា ជាតារាសម្តែងដ៏ល្បីល្បាញ វ័យ៣៣ឆ្នាំ Jessica Biel ធ្វើប្រិយមិត្តមានការភ្ញាក់ផ្អើល ចំពោះរូបភាពគួរឲ្យស្រឡាញ់នេះ ព្រោះកន្លងមក Justin Timberlake មិនសូវបានបង្ហាញ ពីភាពផ្អែមល្អែម មកកាន់ពិភពលោក ប៉ុន្មានទេ សូម្បីពេលកូនប្រុស Silas Randall Timberlake ត្រូវបានសម្រាល ក៏គ្មានអ្នកណាដឹងដែរ ។

ចូលរួមក្នុងព្រិត្តការណ៍ iHeart Radio Music Awards ពេលថ្មីៗកន្លងទៅ Justin Timberlake បាននិយាយថា« Jessica Biel ជាសហការី ដ៏ពិសេសសម្រាប់ខ្លួន »។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Justin Timberlake