CamNews

គ្រោះថ្នាក់ 

ឈ្លោះ​ប្រកែក​គ្នា​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ បុរស​ជា​ប្តី​ត្រូវ​ស្លាប់​ ព្រោះ​តែ​ត្រូវ​ប្រពន្ធ​ច្របាច់

(វៀតណា​ម)៖ ប៉ូលិសកំពុងស៊ើបអង្កេត នៅពេលដែលបុរសម្នាក់ បានបាត់បង់ជីវិតកំឡុងពេល ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ​ដែលគេសង្ស័យថា បុរសរងគ្រោះស្លាប់ ព្រោះតែត្រូវប្រពន្ធច្របាច់ពងស្វាស ខ្លាំងពេក។

ហេតុការណ៍នេះកើតឡើង​នៅ Tien Giang ប្រទេសវៀតណាម ជនរងគ្រោះអាយុ៥៣ឆ្នាំ ឈ្មោះ Le Kim Khai ត្រូវប្រពន្ធអាយុ៥៥ឆ្នាំ ឈ្មោះ Phan Thi Kim Chuon ប្រើហិង្សាលើប្ដី ដោយច្របាច់លិង្គរហូតដល់បាត់បង់ជីវិត ស្ទើរស្មានមិនដល់ តែស្ត្រីជាប្រពន្ធមិនទាន់់ត្រូវប៉ូលិស ចោទប្រកាន់នៅឡើយទេ ព្រោះនាងអះអាងថា ធ្វើនេះដើម្បីការពារខ្លួន។

នៅថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធ​និយាយថា ប្តីបានមកផ្ទះរួចគោះទ្វារ ឲ្យបើក នាងនិងកូនស្រីទាំងពីរ មិនព្រមបើកឲ្យឡើយ ទើបគេទាញរណាមកអារគន្លឹះទ្វារ ដើម្បីចូលក្នុងផ្ទះ រួចក៏ឈ្លោះប្រកែកគ្នា ធ្វើឲ្យប្តីផ្ទុះកំហឹងស្ទុះទៅវាយប្រពន្ធតែម្តង ទោះបីកូនស្រីព្យាយាម ឃាត់ក៏មិនឈប់។

ទីបំផុត Chuon ទ្រាំលែងបាន ក៏ហក់សង្គ្រប់លើប្តី រួចចាប់ទាញពងស្វាស ប្រហែលជា៥នាទីទើបឈប់។ ក្រោយ​មក ប៉ូលិសក៏មកដល់ផ្ទះកើតហេតុ ប្រទះឃើញបុរសជាប្តីសន្លប់ រួចបញ្ជូនទៅមន្ទីរពេទ្យ តែគេបានស្លាប់នៅតាមផ្លូវទៅហើយ ព្រោះតែស្ទះបំពង់ខ្យល់ ក្រោយពីត្រូវប្រពន្ធច្របាច់ប្រដាប់ភេទ ខ្លាំងពេក៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news