CamNews

កីឡាអន្តរជាតិ 

អស់​ផ្លូវ​ហើយ Arsenal! ខ្សែ​​ប្រយុទ្ធ Jamie Vardy យល់​ព្រម​បន្ត​កិច្ច​សន្យា​លេង​ឲ្យ Leicester៤​ឆ្នាំ

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Jamie Vardy បានយល់ព្រមចុះកិច្ចសន្យាបន្តលេងឲ្យក្លឹបកញ្រ្ជោង Leicester City រយៈ​ពេល​៤​ឆ្នាំ​ទៀត​ទៅ​មុខ ផ្តាច់​បំណង​ប្រា​ថ្នា​របស់ Arsenal ដែល​តាម​ទិញ​ជា​យូរ​មក​ហើយ​នោះ​។

សារព័ត៌មាន BBC បានធ្វើការដកស្រង់សេចក្តីថ្លែងការណ៍របស់ក្លឹប Leicester City ថា «រវាងក្លឹប និងកីឡាករវ័យ ២៩ឆ្នាំ Jamie Vardy បាន​បញ្ចប់​មន្ទិល​សង្ស័យ​ហើយ តាម​រយៈ​ចុះ​ហត្ថលេខារយៈពេល៤ឆ្នាំទៅមុខទៀត ក្នុងការបន្ត លេង​នៅ​ពហុ​កីឡ​ដ្ឋាន King Power»

កីឡាករដែលស៊ុតបញ្ចូលទីបាន ២៤គ្រាប់ ជួយឲ្យ Leicester City ឈ្នះពាន Premier League ជាប្រវត្តិសាស្រ្តរដូវកាលមុន​នេះ បាន​ព្រម​ព្រៀង​បន្ត​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​ទៅ​មុខ​ទៀត ដោយក្តីរីករាយ បើទោះបីជាក្លឹបកាំភ្លើងធំ Arsenal តាម​សុំ​ចែ​ចូវ​រូប​គេ តាំង​ពី​បិទ​រដូវ​កាល​ម​កម្ល៉េះ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន ២០លានផោនក៏ដោយ។

សូមបញ្ជាក់ដែរថា ខណៈពេលនេះ Jamie Vardy បានកំពុងដែរស្ថិតក្នុងក្រុមជម្រើសជាតិអង់គ្លេស លេងក្នុង Euro 2016 នៅប្រទេសបារាំង ដែល​បាន​ជួយ​ឲ្យ​ក្រុម​តោ​កំណាច ឡើង​ទៅ​វគ្គ​១៦ក្រុមចុងក្រោយផងដែរ ដោយត្រូវជួបក្រុម ជម្រើសជាតិអ៊ីស្លង់។

ទន្ទឹមគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Antoine Griezmann ក៏បានព្រមព្រៀងចុះហត្ថលេខាលេងឲ្យ ក្លឹប Atletico Madrid រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​ផង​ដែរ ដោយនឹងអស់សុពលភាពរហូលឆ្នាំ២០២១ ឯណោះ ហើយ ខណៈដែរ កីឡាករវ័យ ២៧​ឆ្នាំ​ខាង​លើ ក៏​កំពុង​បំពេញ​បេស​ក​កម្ម​ក្នុង Euro 2016 ដូចគ្នា ដោយត្រូវជួបសាធារណរដ្ឋ អៀរឡង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕

Jamie Vardy

Antoine Griezmann

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Jamie Vardy