CamNews

គ្រោះថ្នាក់ 

ខឹង​ម្តាយ​ក្មេក​មិន​ឲ្យ​និ​យាយ​ទូរ​ស័ព្ទ កូន​ប្រ​សារស្រីថ្មោងថ្មី ព្រ​លះ​មួយ​ដំ​បង​រហូត​ដល់​ស្លាប់

(ឥណ្ឌា)៖ នារីជាកូនក្រមុំជនជាតិឥណ្ឌាម្នាក់ ដែលទើបនឹងរៀបការរួច ត្រូវបានចាប់ខ្លួន ដោយរងការចោទ​ប្រកាន់ ពីបទឃាតកម្ម បន្ទាប់ពីសម្លាប់ម្តាយក្មេក ដែលមិនអនុញ្ញាត​ឲ្យនាង ប្រើទូរស័ព្ទ។

ប៉ូលិសនៅ Bhiwani និយាយថា នារីដៃដល់អាយុ២០ឆ្នាំ ឈ្មោះ Surekha បានប្រើដំបងដែក វាយសម្លាប់ស្ត្រីជាម្តាយក្មេក ឈ្មោះ Pholwati ក្រោយពីស្ត្រីរងគ្រោះ ហាក់មានការតឹងតែង ជាមួយខ្លួនមិនអនុញ្ញាត ឲ្យនាងនិយាយទូរស័ព្ទ ជាមួយមិត្តភក្តិឡើយ។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្តីរបស់ស្ត្រីរង​គ្រោះ​ និយាយថា នៅព្រឹកថ្ងៃសៅរ៍ ពេលដែលខ្លួនភ្ញាក់ពីដំណេក ក៏ស្រាប់តែប្រទះឃើញប្រពន្ធ ដេកស្លាប់ទៅហើយ ដែលពេលនោះកូនប្រសារដៃដល់ ក្លែងជាប្រាប់សមត្ថកិច្ចថា មានមនុស្សពាក់ម៉ាស់មុខ ពីរនាក់លួចចូលក្នុងផ្ទះ ហើយវាយម្តាយក្មេកនាង ប៉ុន្តែក្រោយពីសមត្ថកិច្ចរកឃើញ ភស្តុតាងគ្រប់គ្រាន់ ទើបនាងសារភាព ពីអ្វីដែលខ្លួនបានធ្វើ។ នារីជាឃាតក ត្រូវបានប៉ូលិសបញ្ជូន ទៅតុលាការរង់ចាំការកាត់ទោស៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news