CamNews

យល់ដឹង 

បរិភោគអាហារអ្វីខ្លះដើម្បីអោយបាន កូនប្រុស រឺ ស្រី ដូចប្រាថ្នា ?

តាមការស្រាវជ្រាវរបស់ ជនជាតិបារាំង បានរកឃើញថាអាហារចាត់ទុកថាជាផ្នែកមួយ
ដ៏សំខាន់ ក្នុងការជួយអោយស្ត្រីទទួលបានកូនប្រុសស្រី ដូចបំណង ។



បើសិនស្ត្រី បរិភោគអាហារ ដែលមានធាតុរ៉ែ ប្រភេទសូដ្យូម ជាមួយប៉ូតាស្យូម ក្នុង
បរិមាណច្រើន នឹងធ្វើឱ្យទារក ក្នុងគភ៌កើតមក ជាភេទប្រុស ។ ចំណែកអាហារ ដែលមាន
កាល់ស្យូម និង ម៉ាញ៉េស្យូម ច្រើននឹងធ្វើឱ្យ ទារកជាកូនស្រី ប៉ុន្តែត្រូវបរិភោគមុន មានគភ៌
ប្រហែលពី 3 ទៅ 6ខែឡើងទៅ ទើបបានផលល្អ ។

អាហារជាប្រភេទផ្លែឈើ :
បើស្ត្រីជាម្តាយ ចង់បានកូនស្រី ត្រូវទទួលទានត្របែក ការ៉ុត ខ្ទឹមក្រហម ផ្លែស្ត្របឺរី ហើយ
បើចង់បាន កូនប្រុស ត្រូវបរិភោគ ប៉េងប៉ោះស្រស់ ផ្សិត និង ប៊រ ។

អាហារប្រភេទ ប្រូតេអ៊ីន និង ខ្លាញ់
បើស្ត្រីចង់បាន កូនស្រី ត្រូវបរិភោគ ទឹកដោះគោ ទឹកដោះគោជូរ សាច់ ត្រី ប្រេងរុក្ខជាតិ ប៉ុន្តែបើចង់បាន កូនប្រុស ឱ្យបរិភោគសាច់ ស៊ុត 2 គ្រាប់ក្នុងមួយសប្តាហ៍ និង អាហារប្រៃ ។

អាហារប្រភេទ កាបូអ៊ីដ្រាត
ចំពោះស្ត្រីចង់បាន កូនស្រី គួរបរិភោគបាយ តំណាប់ផ្លែឈើ ស្ករ នំប៉័ងសាប ហើយបើចង់
បាន កូនប្រុស គួរបរិភោគ តំណាប់ផ្លែឈើ ចាហួយ នំខួបកំណើត និង ស្ករ ។

អាហារគួរចៀសវាង
សម្រាប់ស្ត្រី ដែលចង់បាន កូនស្រី ត្រូវចៀសវាង ការផឹក តែ កាហ្វេ ទឹកផ្លែឈើ គ្រឿង
ស្រវឹង សូដា អាហារដែលដាក់ អំបិលច្រើន និង ពោតផ្អែម ។ ចំណែកស្ត្រី ដែលចង់បាន
កូនប្រុស គួរចៀសវាង បរិភោគស្ករសូកូឡា ខ្យង កំពិស បង្កង បង្គា កាកាវ ផ្ទី ក្តាម ម្កាក់
និង ស្ពៃក្តោបស្រស់ ៕

Tags: