(បរទេស)៖ កាលពីថ្ងៃទី២៩ កុម្ភៈ កន្លងទៅថ្មីៗនេះ នៅប្រទេសប៉ែកអឺរ៉ុប ត្រូវបានគេចាត់ទុកថ្ងៃនេះថា ជាថ្ងៃដ៏ពិសេសមួយ ដែលនារីអាចស្នើសុំរៀបការ ជាមួយបុរសជាសង្សារបាន។ ថ្ងៃទី២៩ ខែកុម្ភៈ គឺមានតែម្តងទេ ក្នុងរយៈពេល៤ឆ្នាំ ហើយនារីៗក្នុងប្រទេសប៉ែកអឺរ៉ុប បានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រពៃណីមួយ ដែលពួកគេមានសិទ្ធិ ស្នើសុំមិត្តប្រុសរៀបការ តាមវិធីផ្សេងៗ។
ស្ត្រីអាយុ៣៧ឆ្នាំម្នាក់ ឈ្មោះ Joleen Williams បានស្នើសុំមិត្តប្រុស អាយុ៥៥ឆ្នាំឈ្មោះ Duncan Schofield រៀបការដោយវិធីដ៏ប្លែកមួយ គឺនាងបានយកសាច់អាំងមួយ ចំអិនឆ្លាក់ជាអក្សរថា«Will you marry me?» ខណៈដែលនាង និងមិត្តប្រុសកំពុងទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានមួយ។
រីឯស្ត្រីអាយុ៣៥ឆ្នាំម្នាក់ទៀត ឈ្មោះ Hayley Toone ក៏បានស្នើសុំមិត្តប្រុសរៀបការផងដែរ ក្រោយពីពួកគេពិសារតែនៅក្នុងសណ្ឋាគារមួយ តាមបែបរ៉ូមែនទិក ក្នុងថ្ងៃទី២៩ កុម្ភៈ កន្លងទៅនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី