CamNews

ប្លែកៗ 

ក្មេងស្រីដែលមានជំងឺចម្លែក មិនអាចព្យាបាលបាន នៅប្រទេសចិន


Meng Caixiu ក្មេងស្រីអាយុ ១២ ឆ្នាំដែលជាអ្នកស្រុកខែត្រ Guizhou ប្រទេសចិនជាក្មេងស្រីម្នាក់
ដែលទទួលរងទុកពីជំងឺដែលមើលមិនជានាំអោយពោះរបស់ក្មេងស្រីនេះចេះតែធំទៅៗ ដូចជា
ស្រ្តីមានផ្ទៃពោះ តែក្មេងម្នាក់នេះមិនមែនកំពុងតែមានផ្ទៃពោះសម្រាលកូននោះទេ គឹគេមានបញ្ហា
ទឹកក្នុងថ្លើមដែលធ្វើអោយពោះរបស់នាងធំទៅៗ។ ថ្លើមរបស់នាងមានប្រហោងប្លោកដែលមាន
ទឹកពេញនាំអោយប៉ះពាល់ដល់ពោះរបស់នាងកាន់តែធំទៅៗជារៀងរាល់ថ្ងៃ។ មូលនីធិសង្រ្គោះ
អ្នកជំងឺថ្លើមអាមេរិកបានប្រាប់អោយដឹងចំពោះបញ្ហានេះថាអ្នកជំងឺដែលមានបញ្ហានេះមិនដែល
មាននោះតេហើយយើងមិនអាចពិចារណាក្នុងការយកគេមកព្យាបាលបែបពិសោធន៍បានឡើយ
តែប្រសិនបើទុកវាបែបនេះនោះវាអាចមានគ្រោះថ្នាក់ធ្ងន់!

សម្រាប់ក្មេងស្រីម្នាក់នេះវិញនាងមានបញ្ហានេះតាំងពីនាងមានអាយុ ១ ខួបមកម្លេះបើតាមប្រភព
ព័ត៌មានពី CCTV របស់ចិនបានប្រាប់អោយដឹងថា ឪពុក ម្ដាយ របស់នាងកំពុងតែដុនដាបព្រោះ
ពួកគេបានចំណាយគ្រប់កាក់គ្រប់សេនដែលគេបានសន្សំទាំងអស់ដើម្បីព្យាបាលជំងឺកូន ហើយ
ពេលនេះក៏កំពុងតែធ្លាក់ចូលទៅក្នុងអន្លុងនៃបំណុលផងដែរ ពួកគាត់នៅតែព្យាយាមក្នុងការរក
ពេទ្យព្យាបាលទោះបីជាគ្រូពេទ្យបានប្រាប់ថាគ្មានសង្ឃឹមនឹងជាក៏ដោយ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth 


Tags: china