CamNews

យល់ដឹង 

ទំពារអាហារយូរអាចជួយសម្រកទម្ងន់បាន


គ្រាន់តែទំពារអាហារអោយបានយូរ ពី២០-៥០ ដង ក្នុងមួយម៉ាត់ អាចជួយសម្រកទម្ងន់ខ្លួនបាន ព្រោះការទទួលទានអាហារយឺតៗ នឹងជួយអោយរាងកាយមានអារម្មណ៍ឆ្អែត ថែមទាំងជួយអោយអញ្ចាញធ្មេញ មានភាពរឹងមាំ។ បើទទួលទានអាហារដែលពិបាករំលាយ មានកាកសរសៃខ្ពស់ គួរទំពាអោយបានពី ៥០-៨០ ដង ក្នុងមួយម៉ាត់ ដើម្បីបង្ការការទល់លាមក ហើយវាក៏អាចអោយខួរក្បាលរបស់យើងធើ្វការបានល្អផងដែរ។
ប្រសិនបើទំពាបានយូររហូតដល់ ១០០-២០០ ដង ក្នុងអាហារមួយម៉ាត់ រាងកាយនឹងអាចបឺតយកសារធាតុអាហារបានល្អ ប្រព័ន្ធរំលាយអាហារ នឹងធ្វើការយ៉ាងមានប្រសិទ្ធភាព មិនធ្វើអោយមានជម្ងឺក្រពះ និងមានអាម្មរណ៏ស្រស់ស្រាយផងដែរ។

Tags: