CamNews

តារា 

សុខ មុន្នីពិសី លេង​​ឈុត​ប៊ីគីនី បញ្ចេញ​សាច់​សខ្ចី​ ​លើ​ឆ្នេរ​ខ្សាច់ មិន​ខ្វល់​ពី​​ក្រ​សែ​ភ្នែក​ប្រុស

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែងរូបស្រស់សោភា ចូលចិត្តស្លៀកពាក់សិចស៊ី កញ្ញា សុខ មុន្នីពិសី បានធ្វើឲ្យទស្សនិ​កជន អ្នកគាំទ្រ​ជាច្រើន​ មានការភ្ញាក់ផ្អើល ខណៈដែល​រូបថត​ក្ដៅ​សាច់​ប​ញ្ចេញភាពសិចស៊ី គ្រាន់តែបិទបាំង នៅត្រង់ចំណុចសំខាន់របស់នាង ត្រូវបានយកទៅបង្ហោះ ជាសាធារណៈ នៅលើ​​​បណ្តាញសង្គមហ្វេសប៊ុក ដែលគេសន្និដ្ឋានថា ប្រហែលជាតារាស្រីរូបនេះ ច​ង់ប្រ​ជែ​ងតំណែងសិច​ស៊ី នាង ដេននី ខ្វាន់ ហើយក៏មិនខ្វល់ពីក្រសែភ្នែក របស់មហាជនឡើយ។

ជាការកត់សម្គាល់​ តារាស្រីរាងខ្ពស់ស្រឡះ សាច់សម៉ដ្ឋរលោងកញ្ញា ញញឹមស្រស់ សុខ មុន្នីពិសី ជារឿយៗ​ទ​ស្សនិជន តែងឧស្សាហ៍បានឃើញនាង បង្ហាញវត្តមាន ជាមួយនឹងការស្លៀកពាក់ តុបតែងខ្លួនសិច​ស៊ី​អស់ទាស់ ប​ញ្ចេញសាច់ខ្ចីកាច់រាងថតរូប បែបលក្ខណៈស្រើបស្រាល ស្ទើរជាប្រចាំ ដែលភាគច្រើន​នៃរូបភា​ពសិ​ចស៊ីរបស់នាង រមែងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមជ្ឈដ្ឋានមហាជន។ ត្រង់ចំណុចនេះ ទើបធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មានការស្ទុះហក់ឡើង យ៉ាងឆាប់រហ័ស លើទីផ្សារសិល្បៈ។

តាមរយៈរូបថត ជាច្រើនសន្លឹក របស់តារាស្រីដែលកំពុងឆក់បាន ប្រជាប្រិយភាពល្បីល្បាញ តា​មរយៈការស្លៀកពាក់ បញ្ចេញសាច់មិនប្រណីដៃ និងមិនក្រែងចិត្តទស្សនិកជន នាង មុន្នីពិសី ពេ​លនេះ បានធ្វើឲ្យមហាជន ពិសេសគឺបុរសៗ មិនតិចនាក់ទេ ដែលបានឃើញរូបនេះហើយ នាំគ្នាបើកភ្នែកយ៉ាងធំៗ សម្លឹងមើលស្ទើរតែជ្រុះគ្រាប់​ភ្នែក ព្រោះតែរូបរាងស្រឡូន សាច់សម៉ដ្ឋរ​លោ​ង និង​មានដើមទ្រូងស្រស់ស្អាត បែបនេះ។

តារាសម្តែង កញ្ញា សុខ មុន្នីពិសី ជាថ្មីម្តងទៀត បានបង្ហាញវត្តមាន ជា​មួយ​នឹងការ​ស្លៀក​ពាក់សិច​ស៊ីបញ្ចេញសាច់សរខ្ចី ចំហរដើមទ្រូង បែបលក្ខណៈ​ស្រើបស្រាល ក្នុងឈុតប៊ីគីនីកាច់រាង លើឆ្នេរសមុទ្រ នៃប្រទេសថៃបិទបាំង តែត្រង់ចំណុចសំខាន់បន្តិចប៉ុណ្ណោះ​។ ម្យ៉ាងទៀតរូបភាព សិចស៊ីរបស់​នាង​ភាគច្រើន ​តែងតែទទួលបាន​ការចាប់អារម្មណ៍ខ្លាំង ពី​ក្រសែភ្នែកបុរសអ្នកមាន ទ្រព្យសម្បត្តិធន និងអ្នកមានអំណាចជាដើម។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែងកញ្ញា សុខ មុន្នីពិសី ស្លៀកពាក់ខើចខ្លី និង​បានថ​តរូបយកមកបង្ហោះ បង្អួតគេឯងក្នុងបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីទា​មទារការចាប់អរម្មណ៍ ពីសំណាក់ទស្សនិកជន រហូតមានការរិះគន់ខ្លាំងៗ។ ប៉ុន្តែទោះ​បីជា​នាងដឹងថា​ មា​នការរិះ​គន់ច្រើន ពីទស្សនិកជនក៏ដោយ តែតារាស្រីរូបនេះ ហាក់នៅតែព្រងើយ ធ្វើដូច​ជា​មិនដឹងរឿងអ្វីទាំងអស់ ពោលគឺនាងមិនខ្វល់ពីសម្តី នរណាម្នាក់ឡើយ សំខាន់គឺអូនស្អាត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok monypisey