CamNews

ភាពយន្ត 

រឿងធំសម្រាប់ចុងឆ្នាំ២០១៧ Star Wars: The Last Jedi កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

រឿង Star Wars ត្រូវបានគេចាត់ទុកជារឿងបែបបច្ចេកវិទ្យាធំបំផុតក្នុងប្រវត្តិសាស្រ្តដោយឥឡូវនេះបានចេញមកដល់វគ្គទី៨ហើយ។ រឿងនេះផ្ទាល់ត្រូវបានគេដឹងមកថាជារឿងរបស់ផលិតកម្មយក្ស “Disney” ត្រូវបានចំណាយលុយរាប់រយលានដើម្បីផលិតចេញជារឿងនេះក្នុងមួយវគ្គៗ។

ដើម្បីជាកាដូកាដូពិសេសសម្រាប់អ្នកគាំទ្រភាពយន្ត "Star Wars" នេះរោងភាពយន្តលេជេនរួមទាំងក្រុមហ៊ុន Westec Media Limited ក៏បានធ្វើការចាក់បញ្ចាំងវគ្គទី៧ “Star Wars: The Force Awakens” និង វគ្គថ្មីនេះ “Star Wars: The Last Jedi” កាលពីយប់ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤នេះផងដែរ។​ មិនថាទោះបីជាយប់យ៉ាងណាក្តីក៏យើងសង្កេតឃើញថានៅតែមានហ្វេនទៅទស្សនាដែរ រួមទាំងជនជាតិបរទេស។

រឿងនេះផ្ទាល់ភាគច្រើនត្រូវបានគេស្គាល់ដោយសារតែឈុតឆាកវាយប្រហារនីមួយៗនៃភាពយន្តនេះមានភាពស្រស់ស្អាត និងរស់រវើក។​ ថ្មីៗនេះ "Star Wars: The Last Jedi" បានចេញផ្សាយផ្ទាំងរូបភាពថ្មីជាច្រើនដែលផ្តោតលើរូបសញ្ញាដែលមានប្រជាប្រិយភាពនៅក្នុងភាពយន្ត " Star Wars " ។ រូបសញ្ញាដែលមានពណ៌ចម្រុះនេះបានរួមបញ្ជូលនូវសញ្ញាតំណាង និង តួអង្គទាំង 17 ដែលរួមមាន C-3PO, BB-8, មួកសុវត្ថិភាពរបស់អ្នកបើកបរ, មួកសុវត្ថិភាពរបស់ទាហាន First Order, យានជំនិះ TIE silencer របស់ Kylo Ren, យានជំនិះ TIE fighter របស់ First Order, R2-D2, Porg, យាន្តប្រយុទ្ធ X-wing, យាន្ត Dreadnought, អាវុធ lightsaber របស់ Kylo Ren, មួករបស់ទាហានពិឃាត stormtrooper ក្នុង First Order, យាន្ត Millennium Falcon, អាវុធ lightsaber របស់ Rey, Caretaker, BB -9E, និងមួកសរបស់កងសន្តិសុខ Praetorian ។ កុំភ្លេចមកទស្សនារឿងដ៏ធំមួយនេះនៅគ្រប់រោងភាពយន្តនៅថ្ងៃនេះ។

ចុចទីនេះដើម្បីទស្សនា trailer :

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Movie Article The Last Jedi