ភាពយន្ត ៖ Sony Picture បាននាំ មកនូវរឿងថ្មីមួយទៀតដែលនិយាយអំពី ក្មេងជំទង់ម្នាក់ Zach Cooper សំដែង ដោយ Dylan Minnette កំពុងតែសោកសៅ ព្រោះ តែការប្តូរផ្ទះថ្មី បានរកឃើញចំណូលចិត្តថ្មី នៅពេលគេប្រទះនឹងស្រីស្អាត Hannah (Odeya Rush),ដែលជាអ្នកជិតខាងរបស់ គេ។
គេក៏បានរាប់អានមិត្តថ្មីម្នាក់ទៀតឈ្មោះ Champ (Ryan Lee) ។ តែសំណាងមិនមែនមានរហូតទេ ពេល Zach បានដឹងពីរឿងអាថ៌កំបាំងរបស់ប៉ា Hannah, R.L. Stine (Jack Black), ជាអ្នកនិពន្ធ រឿង លក់ ដាច់ បំផុតសេរី “រឿងព្រឺសម្បុរ” នោះ គេបានដឹងខ្លួនថាគេជួបនឹងមហន្តរាយមួយ ដែល ធ្វើឱ្យជីវិតគេកែប្រែអស់ក្នុងមួយពព្រិចភ្នែក។
ជីវិតផ្សងព្រេងដែលជួបនឹងបិសាចនានាក្នុងសៀវភៅនោះបានក្លាយជាការពិត ធ្វើឱ្យ Zach, Han - nah, Champ, និង Stine ត្រូវរួមដៃគ្នាដើម្បីគេចឱ្យផុតពីការតាម ធ្វើបាបរបស់បិសាចដែលចេញពី សៀវភៅហើយរកវិធីចាប់ពួកគេចូលសៀវភៅវិញ។
ទស្សនា Trailer នៅទីនេះ ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕
ប្រភព ៖ Westec Media Limited