CamNews

យល់ដឹង 

គួឆាយជួយបងើ្កនសមត្ថភាពផ្លូវភេទ



គូឆាយមានរសជាតិហឹរឆួលលាយផ្អែម មានប្រសិទ្ធភាពក្នុងការផ្ដល់ភាពកក់ក្ដៅដល់រាងកាយ មិនតែប៉ុណោះវាមានគុណសម្បត្តិ ក្នុងការបង្កើនសមត្ថភាពផ្លូវភេទផងដែរ ។ គូឆាយក៏ដូចគ្នាដែរ ត្រូវបានផ្នែកវិជ្ជាសាស្ត្របុរាណចិនជឿជាក់ថា អាចជួយព្យាបាលអាការកង្វះខាតសមត្ថភាពផ្លូវភេទ និងជួយដល់អ្នកដែលមានបញ្ហាផ្លូវភេទ ដូចជាឆាប់ហូរចេញទឹកកាម ឬហូរចេញទឹកកាមដោយមិន ដឹងខ្លួនជាដើម ។គូឆាយសម្បូរទៅដោយសារធាតុដែក ហ្វូស្វ័រ និងកាល់ស្យូម ។ ដូច្នេះហើយទើបគេ និយមយកវាទៅឆា ជាមួយថ្លើមជ្រូក ដើម្បីជួយផ្គត់ផ្គង់ជាតិដែកដល់រាងកាយ ។ គូឆាយជាមួយ ថ្លើមជ្រូក មានប្រយោជន៍ និងសមស្របបំផុតសម្រាប់ស្ត្រីសរសៃខ្ចី ដែលទើបនឹងឆ្លងទន្លេ។ គូឆាយក៏មានវីតាមីនជាច្រើនទៀត ដូចជាវីតាមីន b និងវីតាមីន c ផងដែរ ។

Tags: