បុរសម្នាក់អាយុ ២៥ឆ្នាំ ជនជាតិ ប៉ូឡូញ ត្រូវបានក្រុមគ្រូពេទ្យអះអាងថា បានស្លាប់ បន្ទាប់ពីផឹក
ស្រាច្រើនហួស ប៉ុន្តែ អ្វីដែលចម្លែកនោះគឺថា បុរសនេះបានរស់ឡើងវិញនៅក្នុងសាលដាក់សាក
សព ហើយទៅសុំខ្ចីភួយដណ្ដប់ បំបាត់រងា។
Dailymail បានចុះផ្សាយថា ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅក្នុងទីរួមស្រុក Kamienna
 Gora ប្រទេសប៉ូឡូញ។ បុរសវ័យ ២៥ មានឈ្មោះថា Kamil នេះ បានចូលរួមក្នុងការផឹកស៊ីជាមួយ
មិត្តភ័ក្ដិក្នុងក្លិបមួយកន្លែង។ បុរសនេះ បានផឹកស្រាយ៉ាងច្រើន រហូតដល់ស្រវឹង និងឈឺបេះដូង។
ពេលចេញពីក្លិប Kamil ក៏ដួលទៅលើដី។ មិត្តភ័ក្តិទាំងឡាយ បាននាំទៅកាន់មន្ទីរពេទ្យសង្គ្រោះ
បន្ទាន់។ បើទោះមានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ប៉ុន្តែ Kamil នៅតែមិនដឹងខ្លួន។ ក្រុមគ្រូពេទ្យ
បានអះអាងថា បុរសនេះបានស្លាប់ទៅហើយ។ បន្ទាប់មក បុរសនេះក៏ត្រូវគេយកទៅដាក់ក្នុង
សាលដាក់សាកសពរបស់មន្ទីរពេទ្យ។
ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក សន្ដិសុខម្នាក់ ក្នុងពេលដើរត្រួតពិនិត្យ ក៏ស្រាប់តែឮសម្លេងចម្លែកក្នុង
សាលដាក់សាកសព។ សន្តិសុខនេះក៏ដើរទៅបើកទ្វារ ពេលទៅដល់ សន្តិសុខនេះ ភ័យស្ទើរលស់
ព្រលឹង ពេលឃើញ Kamil ដឹងខ្លួន និងកំពុងដើរសុំខ្ចីភួយដណ្ដប់ ព្រោះតែរងា។
សន្តិសុខមន្ទីរពេទ្យ បានរៀបរាប់ថា ៖ “ដំបូងខ្ញុំគិតថា នោះគឺជាចោរ ព្រោះនៅទីនេះ ពេលខ្លះធ្លាប់
មានចោរមែន។ ប៉ុន្តែ លើកនេះ សម្លេងបានឮចេញពីកន្លែងមានម៉ាស៊ីនត្រជាក់ ពេលនោះខ្ញុំភ័យ
ណាស់។ ពេលបើកទ្វារ ក៏ស្រាប់តែឃើញបុរសម្នាក់ ដែលមានសភាពពាក់កណ្ដាលដឹងខ្លួន ពាក់
កណ្ដាលសន្លប់ កំពុងសុំខ្ចីភួយដើម្បីដណ្ដប់ព្រោះតែត្រជាក់”។
ក្រោយពីពិនិត្យសុខភាពរបស់ Kamil នៅចំពោះមុខនគរបាល ក្រុមគ្រូពេទ្យអះអាងថា បុរសនេះពិត
ជាមានសុខភាពល្អ និងអាចចេញទៅផ្ទះបាន។ 
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail