ខ្សែភាពយន្តដែលចូលរួមដោយក្រុមអត្តពលិកជំនាញត្រូវបានអ្នកគាំទ្រស្គាល់ថាវាពិតជា ប្លែកនិងគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ឈុតឆាកមួយចំនួនត្រូវបានអ្នកសម្តែងប្រថុយគ្រោះថ្នាក់ ដើម្បីផ្តិតយកមកបង្ហាញជាខ្សែភាពយន្តមួយនេះ។ ថែមលើនេះដែរវាជាខ្សែភាពយន្ត ដែលនិយាយអំពី ភ្នាក់ងារ FBI វ័យក្មេងមួយរូប ត្រូវបន្លំខ្លួនចូលក្នុងក្រុមអត្តពលិកនៃកីឡាដ៏សែនគ្រោះថ្នាក់ ដែលគេសង្ស័យ ថា ជាមេក្លោងនៃក្រុមចោរប្លន់ដ៏ទំនើប និងមិនធ្លាប់មានពីមុនមក។
គេព្យាយាមវែកមុខឱ្យដឹងស-ខ្មៅថា ក្រុមអត្តពលិកទាំងនេះជាអ្នកជំនាញខាងពង្វក់ផ្លូវចិត្តមនុស្ស ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលកំពុងតែបំផ្លាញទីផ្សារហិរញ្ញវត្ថុរបស់ពិភពលោក ដោយប្រថុយជីវិតបន្លំ ខ្លួនធ្វើរនុកក្នុង។ ខ្សែភាពយន្ត “Point Break” ថតនៅទ្វីបចំនួន៤ គឺទ្វីបអាមេរិក អឺរ៉ុប អាមេរិកខាង ជើង និង ទ្វីបអាស៊ី ដោយ បង្ហាញពីការ សម្តែងដ៏ប៉ិនប្រសប់ ពីកំពូលអត្តពលិកនៃកីឡា ដ៏គ្រោះ ថ្នាក់ បំផុតក្នុងលោក រួមទាំងសកម្មភាព សម្តែងដ៏ហ៊ាន ជាងគេមិនធ្លាប់មាន ដែលភាពយន្ត នេះ ប្តេជ្ញា ថតឱ្យបាន។ កីឡាគ្រោះថ្នាក់បំផុតទាំងនោះរួមមាន ការជិះក្តារលើទឹកកក ការហោះដោយ ប្រើ ឈុតស្លាប ការឡើងភ្នំថ្ម ការជិះម៉ូតូប្រណាំង និងការជិះក្តារលើទឹករលកកម្ពស់ 70ហ៊្វុត (ជាង 21ម៉ែត្រ)។ ចង់ដឹងទេថាឈុតឆាកទាំងនេះពិតជាអាចឲ្យលោកអ្នកបំភ្លេចមិនបានយ៉ាងណា។ Point Break មានចាក់បញ្ចាំងហើយនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២៤ ធ្នូ ២០១៥ តទៅ៕
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕
ប្រភព ៖ Westec Media Limited