CamNews

តារា 

ឆន សុវណ្ណរាជ ត្រៀម​ធ្វើ​ឲ្យ ទស្ស​និក​ជន​ភ្ញាក់​ផ្អើល

ភ្នំពេញៈ ស្របពេលដែលកម្មវិធី Best Of The Best ដែលជាការប្រគំតន្ត្រីយក្ស របស់ផលិតកម្ម
រស្មីហង្សមាស ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ តារាចម្រៀងប្រុសមួយរូប ដែល
មានឈ្មោះបោះសំឡេង ប្រចាំផលិតកម្ម លោក ឆន សុវណ្ណរាជ ក៏បានបង្ហើបប្រាប់ឲ្យដឹងថា នៅ
ក្នុងការប្រគំតន្ត្រីធំនេះ លោកបានត្រៀមឈុតឆាក ការសម្តែងថ្មីប្លែក ហើយអាចនឹងធ្វើឲ្យទស្សនិក
ជន មានការភ្ញាក់ផ្អើលជាមួយ ការសម្តែងរបស់លោក ក្នុងឆ្នាំ២០១៣នេះទៀតផង។

តារាចម្រៀងប្រុសដែលកំពុងតែកាក់កប់ ជាមួយស្ពតពាណិជ្ជកម្ម លោក ឆន សុវណ្ណរាជ បានប្រាប់
Looking TODAY ឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះ ដែលខាងផលិតកម្មរៀបចំកម្មវិធី Best Of The Best គឺ
មានភាពខុសប្លែកពីឆ្នាំមុនៗ ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងនៅក្នុងផលិតកម្មបាន រិះរកអ្វី
ដែលថ្មីហើយប្លែកសម្រាប់ បម្រើអារម្មណ៍ទស្សនិកជន ហើយជាក់ស្តែងនៅក្នុងឆ្នាំនេះ លោកក៏បាន
ត្រៀមអ្វីពិសេសៗជាច្រើន ដើម្បីទុកបម្រើអារម្មណ៍ទស្សនិកជន និងឲ្យចម្លែកភ្នែកថែមទៀតផង។

លោក ឆន សុវណ្ណរាជ បានប្រាប់ឲ្យដឹងទៀតថា “ ក្នុងមួយរយៈពេលចុងក្រោយនេះ ខ្ញុំមានការមមា
ញឹក ច្រើនក្នុងការត្រៀមខ្លួនក្នុងការប្រគំតន្រ្តី ដ៏ធំប្រចាំផលិតកម្មរស្មីហង្សមាស ដែលនឹងឈានចូល
មកដល់ ក្នុងពេលឆាប់ៗនេះទាំងការបញ្ចេញក្បាច់រាំ ការស្លៀកពាក់ ការច្រៀង ហើយជាមួយគ្នានោះ
ខ្ញុំក៏បាន ត្រៀមអ្វីដែលកាន់តែពិសេសទៀត សម្រាប់បង្ហាញពុកម៉ែបងប្អូន មិត្តយុវវ័យនៅក្នុងថ្ងៃនោះ
ផងដែរ”។

បុរសរូបសង្ហាដែលចូលចិត្ត លេងម៉ូដសំលៀកបំពាក់ បែបស្តាយយុវវ័យ រូបនេះបានប្រាប់ឲ្យដឹងទៀត
ថា នៅក្នុងកម្មវិធីនេះផងដែល លោកសង្ឃឹមថា និងមានទស្សនិកជន មិត្តៗយុវវ័យជាច្រើន និងចូល
រួមក្នុងការគាំទ្រតារាៗ របស់ហង្សមាសទាំងអស់គ្នា ហើយនៅក្នុងឆ្នាំនេះ ក៏មានវត្តមានតារាប្រុសស្រី
ដែលមានឈ្មោះបោះសំឡេងជាច្រើន ចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន បូករួមជាមួយស្តាយ
ប្លែកៗ ដូច្នេះប្រសិនបើចង់ដឹងថាតារាចម្រៀងទាំងអស់ មានអ្វីដែលថ្មីហើយប្លែកនោះ កុំភ្លេចចូលរួម
គាំទ្រ និង ទស្សនាទាំងអស់គ្នា នៅមជ្ឈមណ្ឌលកោះពេជ្រទាំងអស់គ្នា៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach entertainment singer khmer star