CamNews

តារា 

ក្រុមតារាចម្រៀង ផលិត​កម្មហង្សមាស ចូល​រួម​ដង្ហែ​ព្រះបរមសព ព្រះបរម​រតនកោដ្ឋ នៅព្រឹកនេះ

ភ្នំពេញ៖ ជាថ្ងៃកាន់នូវមហាម រណៈទុក្ខដ៏ក្រៀមក្រំ បំផុតរបស់ កូន ចៅ ចៅទួត របស់ព្រះអង្គ
ទូរទាំងប្រទេស ដែលបានបាត់បង់ នូវព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះ
មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាតិខ្មែរ នៃយើងទាំងអស់គ្នា មិនខុសពីប្រជាពលរដ្ឋ ទូទៅ
ក្នុងប្រទេស កម្ពុជាទាំងមូល ក្រុមតារាចម្រៀងល្បីៗ ក្នុងផលិតកម្មហង្សមាស បានចូលរួម យ៉ាង
សស្រាក់សស្រាំ បូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីបានដង្ហែព្រះបរមសព ព្រះបរមកោដ្ឋ នៅព្រឹក
ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៣ នេះ ដោយបានជួបជុំគ្នា នៅខាងមុខ បរិវេណវត្ត ឧណ្ណាលោម ។

ក្រុមតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស មានដូចជា លោក ឆន សុវណ្ណារាជ លោក អ៊ិន ទីតូ
កញ្ញា លោក នៅ ស៊ីនឿន លោក ណុប បាយ៉ារិទ្ធ កញ្ញា ពេជ្រ សោភា កញ្ញា ឈិត សុវណ្ណបញ្ញា
លោក ហ្សូណូ កញ្ញា គៀត សុណ្ណាឡាង កញ្ញា សុខ សីឡាលីន រួមទាំងតារារួមដំបូលផលិតកម្ម
ចាស់ថ្មីជាច្រើននាក់ ទៀត ដោយម្នាក់ៗបានបង្កប់ នូវទឹកមុខក្រៀមក្រំ យំខ្សឹបខ្សួល ពោរពេញដោយ
ទុក្ខសោករកអ្វី មកប្រៀបផ្ទឹមពុំបាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hangmeas satrs khmer stars