CamNews

តារា 

ឆៃ លីដាឡែន មានឱកាស​ឡើងច្រៀង​លើ​កញ្ចក់​ទូរទស្សន៍វិញ ក្រោយពី​ស្ងប់ស្ងាត់​សំឡេងរិះគន់

ភ្នំពេញៈ ទស្សនិកជន បានកត់សម្គាល់ឃើញថា ចាប់តាំងពី ឆៃ លីដាឡែន វិលត្រឡប់ចូល
ស្រុកវិញ រួចមក នាងត្រូវបានជាប់ក្នុងបញ្ជីខ្មៅ ដែលពុំមានស្ថានីយទូរទស្សន៍ណាមួយ ហ៊ាន
អញ្ជើញនាងឡើងច្រៀងឡើយ ទោះជានាងធ្លាប់បានសុំទោសជាសាធារណៈ និងធ្លាប់រត់រក
ការអន្តរាគមន៍ ដើម្បីបានឡើងប៉ុស្ដិ៍ទូរទស្សន៍វិញក៏ដោយ ក៏ហាក់ពុំបានផលឡើយ ។

បើមហាជន ចាំមិនខុសទេ នាង ជា សុវណ្ណា តារាសម្ដែងសិចស៊ី ជំនាន់មុន ត្រូវបានបាត់ឈ្មោះ
ទាំងស្រុង ពីសិល្បៈ ដោយសារតែនាងបានស្លៀកពាក់សិចស៊ី មិនអាចទទួលយកបានពេល
នាងឡើងកម្មវិធី ផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍មួយ។ ក្រោយមកនាងក៏ឡើងសុំទោស
ជាសាធារណៈ តែអ្វីៗមិនអាចដូចនាងរំពឹងទុកឡើយ នាងក៏រលុបឈ្មោះពីសិល្បៈ គួរឲ្យសោក
ស្ដាយបំផុត ។

នាង ឆៃ លីដាឡែន សិស្សប្អូននាង ជា សុវណ្ណា បានយកស្ទីលនាង ជា សុវណ្ណា ដែរ តែមិន
ហ៊ានលេងក្នុងស្រុក ទៅលេងក្រៅប្រទេស ទីបំផុតនៅតែធ្លាក់ក្នុងរណ្ដៅនេះដូចគ្នា នាងហាក់
មានភាពចំរូងចំរាសជាច្រើន ដូចជាធ្លាក់ខ្លួនច្រៀង ក្នុងក្លឹបរាត្រី តែនាងបានចេញមុខបកស្រាយ
វិញភ្លាមដែរ ។ ថ្មីៗនេះ ឆៃ លីដាឡែន បានបង្ហាញវត្តមានជាលើកដំបូង លើកញ្ចក់ទូរទស្សន៍
ប៉ុស្ដិ៍លេខ៩ ដែលនាងបានស្លៀកពាក់សុភាពរាបសារជានារិខ្មែរ និងបានបកស្រាយបទចម្រៀង
យ៉ាងសមរម្យ មើលទៅហាក់រៀងចាលហើយ លែងហ៊ានខ្លាំងដៃទៀតហើយ ។

ជាការពិត ខណៈ ឆៃ លីដាឡែន បានឡើងច្រៀងក្នុងស្ថានីយទូរទស្សន៍វិញភ្លាម អ្នកដែល
សប្បាយចិត្តខ្លាំងជាងគេ ត្រូវបានគេដឹងថា គឺលោក អេឡិច ចិន្រ្តា ជាដៃគូស្នេហាដ៏ស័ក្តិសម
ហើយបានខំថតរូប ឆៃ លីដាឡែន តាមទូរទស្សន៍មកបង្ហោះព្រោតព្រាត តាមបណ្ដាញសង្គម
ហ្វេសប៊ុក និងបាននិយាយថា "នាងចាប់ផ្ដើមច្រៀងតាមកញ្ចក់ទូរទស្សន៍វិញហើយ សង្ឃឹមថា
អ្នករាល់គ្នា នឹងគាំទ្រយើង អរគុណច្រើន..!" ។

នេះហាក់បញ្ជាក់ថា លោក អេឡិច ចិន្រ្តា ហាក់នៅតែនឹកស្រម៉ៃ ដល់ដៃគូស្នេហ៍ចាស់ ដែល
យិតយោងលោក ឲ្យមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈដល់សព្វថ្ងៃ ព្រោះតាំងពី ឆៃ
លីដាឡែន ត្រូវព្រនង់មក លោកហាក់តែលតោល គ្មានដៃគូ ណាស័ក្ដិសមជាមួយ ដូចជា នាង
ឆៃ លីដាឡែន នេះទេ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chaily dalen