CamNews

តារា 

សុខ សីឡាលីន គ្មានចម្រៀងផ្ទុះដូច សួស វីហ្សា

ភ្នំពេញ៖ បន្ទាប់ពីវេចបង្វេចដើរ ចេញពីទ្រនំផលិតកម្ម អឹម ហើយមកជ្រក ក្នុងទ្រនំផលិតកម្ម
រស្មីហង្សមាស រួចមកតារាចម្រៀង ច្រៀងភាសាអង់គ្លេស បានល្អគ្រាន់បើ កញ្ញា សុខ សីឡា
លីន ត្រូវបានមហាជនទូទៅ ជាពិសេសអ្នកតាមដាន សង្គមសិល្បៈខ្មែរ បានសង្កេតឃើញថា
ចាប់តាំងពីតារាចម្រៀងរូបនេះ មកដល់ទ្រនំផលិតកម្ម រស្មីហង្សមាសមក ប្រជាប្រិយភាពរបស់
នាង ហាក់មិនរញ្ជួយបន្តិចណាសោះ គិតរហូតមកដល់ពេលនេះ ។

ខណៈដែលបទចម្រៀងរបស់ កញ្ញា សុខ សីឡាលីន បានចរាចរចេញលក់ នៅលើទីផ្សារនាពេល
កន្លងទៅ ត្រូវបានមហាជននៅ មជ្ឈដ្ឋានខាងក្រៅសិល្បៈ ដែលកាលពីពេលមុនៗ តែងតែគាំទ្រ
នូវទឹកដម សំនៀងរបស់នាង បានមើលឃើញជាក់ច្បាស់ថា បទចម្រៀងទាំងអស់របស់ សុខ សី
ឡាលីន ពុំមានបទណាមួយស្ទុះខ្លាំង គួរកត់សម្គាល់ឡើយ ។

បើទោះបីជាមហាជនទូទៅដឹងថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា សុខ សីឡាលីន
បានចូលមកដល់ទ្រនំ ផលិតកម្មរស្មីហង្សមាស មានរយៈពេល ប្រហែលគ្នាជាមួយ អតីតតារា
ចម្រៀង ប្រចាំផលិតកម្ម រ៉ក់ កញ្ញា សួស វីហ្សា ក្តីប៉ុន្តែមហាជនមួយ ចំនួនបានលើកឡើងថា កញ្ញា
សុខ សីឡាលីន ដើរមិនទាន់ សួស វីហ្សា បានឡើយ ខណៈ សួស វីហ្សា មានបទផ្ទុះឡើងពីរោះ
កំពុងវាយលុកទីផ្សារ ។

មូលហេតុដែលនាំឲ្យ ទស្សនិកជនមួយចំនួន បានលើកឡើងបែបនេះ ដោយសារគេមើលឃើញថា
គ្រាន់តែបទចម្រៀង របស់ស្រីស្រស់ សួស វីហ្សា ចរាចរចេញលក់នៅ លើទីផ្សារភ្លាម គឺទទួលបាន
ការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន និងស្រទាប់យុវវ័យ ។ ជាក់ស្តែងដូចជាបទ "កុំលើកទូរស័ព្ទ
គេពេលនៅក្បែរអូន ,បើស្អប់ម្តេចទុកលេខអូន និងបទ មនុស្សស្រីម្នាក់នេះមិនទន់ជ្រាយ" ជាដើម។

តែទោះជាយ៉ាងណា នៅពេលខាងមុខគេ មិនអាចសន្និដ្ឋានបានថា ទៅជាយ៉ាងណានោះទេ ព្រោះ
ស្រីស្រស់ សុខ សីឡាលីន ក៏ជាតារាចម្រៀងមួយរូបធ្លាប់ មានប្រជាប្រិយភាពខ្លាំង គួរសមនៅក្នុង
ពិភពសិល្បៈ ។ ទោះជាយ៉ាងណាកញ្ញា សុខ សីឡាលីន ប្រហែលជាមិនបណ្តោយ ឲ្យប្រជាប្រិយ
ភាពរបស់ខ្លួន ធ្លាក់ដល់ដីហៅលែងឮនោះទេ ព្រោះនាងបានមកដល់ ទ្រនំផលិតកម្មធំទៅហើយ
នោះ។

ទោះជាបែបនេះក្តី មហាជន និងស្រទាន់យុវវ័យ នៅតែរងចាំមើលថា តើបទចម្រៀង របស់នាង
ក្រោយៗទៀត អាចមានសន្ទុះកម្រិតណា ? តើស្រីស្រស់ទងវង សុខ សីឡាលីន ត្រូវជ្រើសរើស
យុទ្ធសាស្ត្របែបណា ដើម្បីទាញបានការគាំទ្រ និងទទួលបានប្រជាប្រិយភាព ពីសំណាក់មហា
ជន?

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok seylalin entertainment singer khmer star