CamNews

ព័ត៌មានជាតិ 

កម្លាំងអាវុធហត្ថទទួលស្គាល់ថា បានប្រើអំពើហិង្សានិងទារុណកម្ម លើអ្នកបើកបររថយន្តដឹកស្រូវ

ភ្នំពេញ ៖ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការចំពោះកិច្ច លោកឧត្តមសេនីយ៍ ស៊ិន សុផានី បានថ្លែងឲ្យដឹងថា ទាំងកម្លាំងមានសមត្ថកិច្ច និងអ្នកបើករថយន្តដឹកស្រូវ មានកំហុសឆ្គងចំនួន ៣ ចំណុចដូចគ្នា ទើបបង្កឲ្យមានអំពើហិង្សាកើតមានឡើង ។


លោកឧត្តមសេនីយ៍ ស៊ិន សុផានី បានមានប្រសាសន៍ នៅក្នុងសន្និសីទ ស្តីពីលទ្ធផល នៃការស្រាវជ្រាវ នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៥ នាទីបញ្ជាការដ្ឋានអាវុហត្ថ ផ្ទៃប្រទេសថា អ្នកបើករថយន្តទទួលរងការគំរាមកំហែង, គំរាម បាញ់សម្លាប់ និងប្រើអំពើហិង្សាចងដៃចងជើង ហើយពួកគេបានដឹកលើសចំណុះជាង៣០តោន បង្កគ្រោះថ្នាក់ដល់ រថយន្តកាមរីក្បែរនោះ និងមិនព្រមឈប់ថ្លឹងរថយន្ត ។

ចំណែកកងកម្លាំងមានសមត្ថកិច្ចវិញ បានអនុវត្តផ្ទុយពីបទបញ្ជាកងកម្លាំងអាវុហត្ថ និងកងយោធពលខេមរភូមិន្ទ, អនុវត្តផ្ទុយពីអនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងអនុវត្តខុសពីខ្លឹមសារ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ។

កងរាជអាវុធហត្ថដែលធ្វើខុសទាំងអស់មាន ៧រូប ហើយក្នុងចំណោមនេះ មាន៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ នៅខេត្តព្រៃវែងព្រឹកនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh