CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៍ទី០៧ខែមិថុនាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការប្រព្រឹត្តទៅយ៉ាងរលូនមិនមានបញ្ហាចោទជាធំដុំនោះទេតែកុំសូវជឿពាក្យ
មនុស្សទី២ព្រោះអាចបណ្ដាលអោយខូចការ។ ការធ្វើដំណើរទៅណា
មកណាសូមប្រយ័ត្នព្រោះអាច
មានគ្រោះថ្នាក់ជាយថាហេតុ។ ចំពោះស្នេហាដំណើរការ
ទៅបានល្អមិនមានអ្វីគួរអោយកត់សម្គាល់
នោះទេ។

ឆ្លូវ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារដែលប្រឹងប្រែងនឹងទទួលបានជោកជ័យលាភចូលគ្រប់
ទិស។ ធ្វើដំណើរទៅណាមកណាប្រកបដោយភាពត្រជាក់ត្រជុំនិងមាន
ញាតិមិត្តចាំជួយជានិច្ចលើ
គ្រប់បញ្ហា។ ស្នេហាដំណើរការយ៉ាងរលូន។

ខាល
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរសម្រេចការងារភ្លាមៗដោយជឿសម្ដីអ្នក
ដទៃនោះទេព្រោះអាចនាំអោយមានបញ្ហា។ ចេញដំណើរទៅណា
មកណាសូមប្រយ័ត្ន។ ចំពោះ
បញ្ហាស្នេហាមានបញ្ហាច្រើនទាស់ពាក្យទាស់សម្ដី
គួរណាចេះអត់ទ្រាំនិងមិនត្រូវនិយាយច្រើន។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរណាសម្រេចចិត្តលើការងារណាដែលធំដុំ
ឡើយព្រោះអាចមានបញ្ហា។ ចំពោះការធ្វើដំណើរសូម
ប្រយ័ត្នព្រោះមានសត្វនាំគ្រោះ។ ចំពោះ
ស្នេហាមានការរកាំរកូសច្រើនតែ
ចៀសវាងត្រូវចេះយល់គ្នាទៅវិញទៅមក។
រោង
រាសីថៃ្ងនេះល្អបង្គួរ។ កិច្ចការងារប្រកបរបរទទួលទានមានភ្ញៀវចូលជាធម្មតាតែហាមមិនអោយធ្វើ
ដំណើរផ្លួវឆ្ថាយព្រោះអាចមានគ្រោះថ្នាក់
ជាយថាហេតុ។ ចំណែកបញ្ហាស្នេហាដំណើរការទៅជា
ធម្មតារៀងរ៉ាវ
បន្តិចបន្តួចត្រូវចេះអត់អោនអោយគ្នាជៀសវាងស្រីប្រកាន់ប្រុសប្រកែក។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ គួរណាតមការចេញដំណើរផ្លូវឆ្ងាយ។ ការងារអាចងាយនឹងមានបញ្ហា
សូមមត្តារកអ្នកទី២មកជួយក្នុងការសម្រេចចិត្តផ្សេងៗ។ ស្នេហា
មានបញ្ហាបន្តិចបន្តួចតែសូមស្រដី
អោយតិចជៀសវាងរឿងតូចក្លាយជារឿងធំ។

មមី
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកគួរណាប្រយ័ត្នពាក្យសម្ដីព្រោះអាចមានបញ្ហាដោយសារ
មាត់។ រាល់ការងារសូមកុំប្រញាប់សម្រេចចិត្តព្រោះអាចបណ្ដាលអោយខូចការ។
ធ្វើដំណើរទៅណា
មកណាសូមប្រយ័ត្នព្រោះមានគ្រោះថ្នាក់ចាំគ្រប់ទិស។ ស្នេហាមាន
ការរកាំរកូសច្រើន។
មមែ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារសម្រេចបានជោកជ័យជាធំមានលាភហូរចូលគ្រប់ទិស
ទី។ ធ្វើដំណើរទៅណាមកណាប្រទះលាភមិនមាន
បញ្ហាអ្វីគួរអោយកត់សម្គាល់នោះទេ។ ស្នេហា
ល្អូកល្អើនដូចទឹកឃ្មុំខែប្រាំង។

វក
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកអាចនឹងត្រូវទទួលការស្ដីបន្ទោសច្រើនចំពោះការងារមាន
ភាពមិនប្រកតីជាខ្លាំងសូមកុំប្រញាប់សម្រេចចិត្តលើរាល់
ការងារប្រយ័ត្នមានបញ្ហា។ ធ្វើដំណើរផ្លូវ
ជិតផ្លូវឆ្ងាយសូមប្រយ័ត្ន។ ស្នេហាប្រកតីជា
ធម្មតាតែសូមតមសម្ដីព្រោះអាចបង្កើតបញ្ហាបានយ៉ាង
ងាយ។

រកា
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ តែកុំប្រញាប់ជឿពាក្យ
អ្នកដទៃព្រោះអាចនាំអោយខូចការ។ ធ្វើដំណើរទៅណាមកណា
គួរប្រយ័ត្នព្រោះអាចមានសត្វនាំរឿង។ 
ស្នេហាពុំមានអ្វីខុសប្រកតីឡើយ។

ចរ
រាសីថ្ងៃនេះល្អបង្គួរ។ អ្នកធ្វើការរកទទួលទានការងារដើរទៅយ៉ាងរលូនមិនមានអ្វីប្លែកនោះទេ។ ធ្វើ
ដំណើរទៅណាមកណាសុខសប្បាយជាធម្មតា។ ស្នេហាប្រកតី
មិនមានអ្វីប្លែកតែសូមមេត្តាប្រយ័ត្ន
ពាក្យសម្ដីព្រោះខ្លាចស្រីប្រកាន់ប្រុសប្រកែក
នាំអោយមានបញ្ហា។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទៅដល់ទីណាមានតែជោកជ័យត្រលប់មកវិញលាភចូលគ្រប់
ទិស។ ធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយ។ ចំណែកស្នេហា
មិនមានអ្វីខុសប្រកតីទេមាន
តែភាពផ្អែមល្ហែមដូចទឹកឃ្មុំ។