(ភ្នំពេញ)៖ លោក Christopher Grant បានសម្រេចលាឈប់ពីតំណែងគ្រូបង្វឹកក្រុមយុវជនក្រោមអាយុ ១៤ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនហើយ បន្ទាប់ពីលោកបានដឹកនាំក្រុមយុវជននេះ លើកពានចំនួនបី បើកគិតចាប់តាំងពីឆ្នាំ២០១៥ មក ។ នេះបើយោងតាមការជូនដំណឹងលើ Page Facebook របស់ក្លឹបជើងឯក ៦សម័យកាលនេះ ។
ប្រភពព័ត៌មានពីក្លឹបបានបញ្ជាក់ថា គ្រូបង្វឹកជនជាតិស្កុតឡែនរូបនេះ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោន នៅខែកក្កដា ឆ្នាំ២០១៥ ហើយបានជួយឲ្យក្រុមយុវជន ឈ្នះពាន ៣ នៅក្នុងការប្រកួត Singapore Soccer Sixes Youth competition ដោយក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ, ឈ្នះពាន Smart RSN Championship នៅខែមិថុនា ព្រមទាំងការប្រកួតកាលពីពេលថ្មីៗនេះ CP-Meiji Cup U-14 tournament នៅ Buriram»។
ជាមួយគ្នានេះដែរ ក្លឹបក៏បានសម្រេចជ្រើសយកគ្រូជំនួសលោក Mak Phearun ដែលជាអតីខ្សែការពាររបស់ក្លឹបភ្នំពេញក្រោន មកដឹកនាំជំនួសលោក Christopher Grant ជាបណ្ដោះអាសន្ន ប៉ុន្ដែក្លឹបមិនទាន់បញ្ជាប់ពីមូលហេតុនៃការចាក់ចេញរបស់គ្រូបង្វឹកជនជាតិស្កុតឡែនរូបនេះនៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង