CamNews

កីឡាអន្តរជាតិ 

ក្លឹប​ជើង​ឯក Leicester City ទិញ​កីឡាករ​ខ្សែ​ប្រយុទ្ធ Musa មក​ពី​ក្លឹប CSKA ថ្លៃ​ជាង​គេ

(ក្រុងឡុងដ៍)៖ ក្លឹបជើងឯក Premier League របស់អង់គ្លេស Leicester City បានឈានដល់កិច្ចព្រមព្រៀងទិញយក កីឡាករខ្សែប្រយុទ្ធជនជាតិ​នីហ្សេរី​យ៉ា Ahmed Musa ជា​ផ្លូវ​ការ​ហើយ​ពី​ក្លឹបរបស់រុស្ស៊ី CSKA Moscow កាលពីថ្ងៃចន្ទម្សិលមិញ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករដែលទើបតែមានវ័យ២៣ឆ្នាំ នឹងធ្វើដំណើរចេញពីប្រទេសរុស្ស៊ី នៅថ្ងៃនេះ ដើម្បីមកពិនិត្យសុខ​ភាព​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន King Powers ថ្ងៃពុធស្អែកនេះ មុនចរចាពីតម្លៃខ្លួន និង​កិច្ចសន្យាក្នុងក្លឹបថ្មី ដែលត្រូវបានគេដឹងថា ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ក្នុង​ក្លឹប​ជើង​ខ្លាំង​មួយ​នេះ។

Musa បានមកចូលរួមលេងឲ្យក្លឹបរុស្ស៊ី CSKA Moscow កាលពីឆ្នាំ២០១២ ដោយបានចូលលេង១៦៨ប្រកួត និងស៊ុតបញ្ចូលទីបាន៥៤គ្រាប់ ហើយ​ក៏​ជា​កីឡាករ​ជើង​ខ្លាំង​ក្នុង​ក្រុម​ជម្រើស​​ជាតិ​នីហ្សេរីយ៉ា ១រូបផងដែរ ដែលស៊ុត បញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង កាល​ពី​ក្រុម​ជម្រើស​ជាតិ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ ចាញ់អាហ្សង់ទីន ៣-២ នៅ World Cup 2014 នៃប្រទេសប្រេស៊ីល៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Musa