កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា ជាប់ព្រំប្រទល់ ស៊ូដង់
ខាងត្បូង និង អេត្យូពី ប្រើប្រាស់ទឹកដើម្បីផឹកតែប៉ុណ្ណោះ ពោលគឺមិនប្រើប្រាស់ទឹកដើម្បីងូត
នោះទេ។
កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា មានប្រជាជនសរុបប្រហែល
២៥០.០០០នាក់។ នេះគឺជាតំបន់មួយដែលពិបាករស់នៅបំផុតក្នុងពិភពលោក ដោយមាន
សីតុណ្ហភាពពេលថ្ងៃឡើងដល់ ៤៥អង្សាសេ។
ដោយសារអាកាសធាតុមិនអំណោយផល ដីនៅទីនេះមានសភាពសោះកក្រោះ ហើយប្រជាជន
នៅទីនេះ ចិញ្ចឹមជីវិតដោយមុខរបរសិប្បកម្ម និងចិញ្ចឹមសត្វអូដ្ឋ។ ភាគច្រើន ពួកគេរស់នៅក្នុង
ផ្ទះតូចៗដែលធ្វើអំពីស្បែកសត្វ ឈើ និងស្លឹកឈើ។
ដោយសារតែខ្វះទឹក កុលសម្ព័ន្ធ Turkana ប្រើប្រាស់ទឹកដើម្បីហូបតែប៉ុណ្ណោះ គឺមិនប្រើដើម្បី
ងូតនោះទេ។ ដូច្នេះ ដើម្បីសំអាតកាយ ពួកគេប្រើប្រាស់ជាតិខ្លាញ់ដើម្បីលាបលើស្បែក។ ពួក
គេក៏ប្រើឈើដើម្បីសំអាតធ្មេញរាល់ថ្ងៃ។
កុលសម្ព័ន្ធនេះ ក៏មានវិធីតុបតែងខ្លួនប្រកបដោយភាពចម្លែកខុសគេ។ ពួកគេទាំងប្រុសទាំងស្រី
ពាក់ក្រវិលធ្វើអំពីលោហធាតុ។ ទន្ទឹមនឹងនេះ ពួកគេក៏ពាក់អង្កាំ ឬកងជុំវិញក។
ចំពោះស្ដ្រីវ័យចំណាស់ ពួកគេថែមទាំងពាក់ក្រវិលលើបបូរមាត់។ កុលសម្ព័ន្ធនេះ មានស្បែក
ពណ៌ខ្មៅ ហើយពួកគេតែងលាបខ្លាញ់សត្វ ឬប៊ឺរលាយជាមួយដីក្រហម ទៅលើស្បែកដើម្បី
ការពារកំដៅ។
សម្រាប់ជនជាតិនេះ បើនារីណាមិនពាក់កងក នោះពួកគេនឹងមិនមានមន្តស្នេហ៍ចំពោះបុរស
ហើយមិនអាចមានប្ដី។ ពួកគេពាក់កងកជាប្រចាំ ដោយមិនដោះចេញ លុះត្រាតែឈឺ ឬស្លាប់។
កម្លោះជនជាតិ Turkanna នៅពេលពេញវ័យ សុទ្ធតែត្រូវធ្វើកម្មវិធីមួយតាមទំនៀមទម្លាប់។ ពួកគេត្រូវសម្លាប់សត្វណាមួយដោយកាំបិតស្រួច។ បើសិនបានសម្រេច ប្រធានព្រឹទ្ធាចារ្យ នៃ
កុលសម្ព័ន្ធនេះនឹងយកខ្លាញ់ និងលាមកសត្វនោះ មកលាបលើខ្នងកម្លោះនេះ ដើម្បីសុំសេចក្ដី
សុខ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail