នៅក្នុងរដូវបុណ្យចូលឆ្នាំចិន ដើម្បីទទួលបានជោគជ័យក្នុងការបម្រើអតិថិជន ក៏ដូចជាការលក់
ផលិតផល និងសេវាកម្ម ក្រុមហ៊ុនជាច្រើន នៅ តៃវ៉ាន់ ដូចជា McDonald's ជាដើម ប្រជែងគ្នាដោយ
ប្រើយុទ្ធសាស្ដ្រសំខាន់ៗ ក្នុងនោះ បុគ្គលិក ត្រូវតែស្រស់ស្អាត និងវ័យក្មេង និងប្ដូរឯកសណ្ឋាន។
ក្នុងវិស័យ marketing រូបភាពបុគ្គលិក គឺមានសារសំខាន់ក្នុងកែវភ្នែករបស់អតិថិជន
មិនត្រឹមតែឫកពារ កាយវិការបម្រើភ្ញៀវប៉ុណ្ណោះទេ តែរូបសម្រស់របស់បុគ្គលិក ក៏ដើរតួសំខាន់ផង
ដែរ។ ដូច្នេះ ហាង Mc Donald’s មួយនៅ តៃវ៉ាន់ បាននាំមកនូវបរិយាកាសថ្មី ស្រស់ស្រាយ គួរឱ្យ
ស្រឡាញ់ សម្រាប់ទទួលឆ្នាំថ្មី ដោយពឹងទៅលើការផ្លាស់ប្ដូរឯកសណ្ឋានរបស់បុគ្គលិក នេះបើតាម
ប្រភពព័ត៌មានរបស់ជប៉ុន។
ជំនួសឱ្យឯកសណ្ឋានដែលមានលក្ខណៈម៉ឹងម៉ាត់ បែបបុរាណ បណ្ដាបុគ្គលិករបស់ហាងមួយនេះ ត្រូវតម្រូវឱ្យស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ឬសម្លៀកបំពាក់បែបអ្នកបម្រើតាមផ្ទះ ដ៏ស្រស់
ស្អាត និងពេញដោយភាពជាមនុស្សវ័យក្មេង។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកទាំងនោះ បម្រើភ្ញៀវ
ដូចទៅនឹងបម្រើ “ម្ចាស់” ពិតប្រាកដ។
ឯកសណ្ឋានជាសិស្សសាលា រួមមានសំពត់ខ្លី ស្រោមជើងវែងដល់ជង្គង់ បូចងក ប្រភេទវែង និង
បូចងសក់ រូបត្រចៀកឆ្មាដ៏ស្រស់សោភា។ បុគ្គលិកទាំងនេះ គោរពអតិថិជន តាមបែបទាហាន ប៉ុន្ដែ
ប្រកបដោយភាពទន់ភ្លន់ និងទាក់ទាញ។
បុគ្គលិកផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុន ត្រូវបានតម្រូវឱ្យស្លៀកពាក់ដូចអ្នកបម្រើភ្ញៀវតាមផ្ទះ។ ឯក
សណ្ឋាននេះ មានពណ៌ផ្កាឈូក និងអៀមពណ៌ស ដែលមានស្ទីលដ៏ស្រស់ស្អាត រួមនឹងស្រោមជើង
ពណ៌ខ្មៅ ត្រឹមជង្គង់។
ទំព័រ Dixon បានសរសេរថា ៖ “បុគ្គលិកដែលស្លៀកពាក់ឯកសណ្ឋានដូចអ្នកបម្រើតាមផ្ទះ ទទួល
ស្វាគមន៍ ដោយប្រើពាក្យផ្សេងៗ និយាយទៅកាន់ភ្ញៀវ ដូចជា “លោកប្រធាន” ឬ “លោកថៅកែ” និងឃ្លាផ្សេងដែលអ្នកបម្រើស្រីតែងប្រើប្រាស់។ ចំណែកបុគ្គលិកដែលស្លៀកពាក់ឯកសណ្ឋានដូចសិស្ស
សាលា បែរជាគោរពភ្ញៀវ និងហៅអតិថិជន ដូចទៅនឹងសិស្សច្បង” របស់ពួកគេ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Twitter ផ្ដល់ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់បុគ្គលិក មិនទាន់ពេញសិទ្ធិ ម្នាក់ៗ
១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់
សេដ្ឋីល្បីៗ ធ្វើអ្វីខ្លះ ក្នុងវ័យ ២៥ឆ្នាំ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider/CB