CamNews

កំសាន្ត 

ហេង ស្រីខួច ត្រេកត្រអាល នឹងសិល្បៈ គ្រវែងចោលរឿង ស្នេហា

ភ្នំពេញៈ តារាសម្តែងពន្លកថ្មី កំពុងស្រវ៉ាបានតំណែង ជាស្រីស្នេហ៍គេ កញ្ញា ហេង ស្រីខួច បានទម្លាយឲ្យដឹងថា មានបុរសៗរូបសង្ហាជាច្រើន បានតាមប្រម៉ាញ់ស្នេហ៍ពីនាងមិនឈប់មិនឈរនោះទេ តែនាងហាក់មិនអើពើ ព្រោះតែពេលនេះ កំពុង ញាប់ដៃញាប់ជើង ជាមួយការងារសិល្បៈ រហូតលែងចង់គិតខ្វល់ពីរឿងស្នេហា ។

ស្រីស្អាតសិចស៊ី សម្រស់ឆើតឆាយ កញ្ញា ហេង ស្រីខួច បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងកាល ពីពេលកន្លងទៅថ្មីៗនេះថា ដោយសារតែបច្ចុប្បន្ន ការងារសិល្បៈរបស់នាង កំពុងតែចាប់ផ្តើម ងើបឡើង សម្បូរការងារច្រើនគួរសម ហេតុដូច្នេះហើយទើបធ្វើឲ្យនាង មិនសូវមានពេលទំនេរ គិតរឿងផ្សេង (សេ្នហា) ។

តារាស្រីសាច់សរម៉ដ្ឋ រលោងរូបនេះ បានអួតប្រាប់ថា " ខ្ញុំទទួលស្គាល់ថា កន្លងមកធ្លាប់មាន អ្នកតាមស្រលាញ់ច្រើនគួរ សមដែរ ភាគច្រើនជាអ្នករកស៊ី ប៉ុន្តែដោយសារតែខ្ញុំ មិនមានពេលទំនេរ ទើបខ្ញុំមិនចង់និយាយពីរឿងនេះ ដោយចំហរ ខ្លាចគេយល់ច្រឡំ។ សម្រាប់ខ្ញុំពេលនេះ គឺចង់ទុកពេលសម្រាប់ការងារ ឲ្យបានច្រើនសិន ពេលមានឈ្មោះល្បី ទើបគិតពីរឿងនេះ"។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកសិល្បៈ ភាគច្រើន បានលើកឡើង ពេលដែលពួកគេបាន បោះជំហានចូលប្រឡូកសិល្បៈ ហើយតែងតែប្រកាស ក្តែងៗថា ខ្លួនមិនមានម្ចាស់ចិត្ត ឬក៏សង្សារអ្វីឡើយ ។ ប៉ុន្តែនៅទីបំផុត រងើកភ្លើងស្នេហ៍មួយ បានឆាបឆេះឡើង ធ្វើឲ្យមហាជនដឹងជាសាធារណៈ។ ដោយឡែក កញ្ញា ស្រីខួច បែរជានិយាយថា " រឿងស្នេហាពេលនេះ ខ្ញុំ មិនទាន់អាចនិយាយបានទេ ពេលណាពេលហ្នឹងចុះ..! ប្រសិនបើខ្ញុំនិយាយទៅ ទស្សនិកជនខ្លះ ក៏មិនជឿ ដូច្នេះមានតែឲ្យពេលវេលាជាអ្នកបង្ហាញឲ្យមហាជនដឹង..!" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news