CamNews

តារា 

Jennifer Aniston នឹងលោក Justin Theroux បានភ្ជាប់ពាក្យនឹងគ្នា

តារា ៖ តារាសម្តែង Jennifer Aniston ដែលត្រូវជាអតីតភរិយារបស់លោក Brad Pitt បើ
តាមប្រភព
ព័ត៌មាន  បានចេញផ្សាយអោយដឹងថា ​ នាពេលនេះបានភ្ជាប់ពាក្យជាមួយមិត្ត
ប្រុសរបស់នាង ដែល
ជាតារាសម្តែង ក៏ដូចជា Screenwriter គឺលោក Justin Theroux ។


អ្នក​តំណាង​របស់  Justin  Theroux  បាន​ប្រាប់​ទស្សនាវដ្ដី  People  កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា
Justin Theroux បាន​ទទួល​កាដូ​ខួប​កំណើត​គម្រប់​វ័យ  41  ឆ្នាំ​គួរ​ឲ្យ​រំភើប​មួយ​បន្ទាប់​ពី​មិត្ត​ស្រី​របស់​
គេ Jennifer  Aniston  យល់​ព្រម​ទទួល​ពាក្យ​សុំ​រៀប​ការ​របស់​គេ ។   បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី
yahoo  វិញ គូ​ស្នេហ៍ Jennifer Aniston និង Justin Theroux បាន​ទាក់​ទង​គ្នា​កាល​ពី​ខែ​មីនា​ឆ្នាំ 2011
បន្ទាប់​ពី​ពួក​គេ​​ទាំង​ពីរ​បាន​សម្ដែង​រួម​គ្នា​នៅ​ក្នុង​រឿង Wanderlust ។

តារាសម្ដែង Jennifer Aniston វ័យ 43 ឆ្នាំ​ធ្លាប់​បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង Brad Pitt កាល​ពី​ឆ្នាំ
2000  ដល់ 2005  និង​ធ្លាប់​ទាក់​ទង​ជាមួយ​បុរស​​មួយ​ចំនួន​រួម​​មាន​តន្ត្រី​ករ  John Mayer  និង តារា
​កំប្លែង Vince Vaughn។ ចំណែក​ឯ Justin Theroux គឺ​ជា Screenwriter  ដែល​បាន​សរសេរ​រឿង​ដូច​
ជា “Tropic Thunder,” “Iron Man 2″  និង “Rock of Ages”  និង​បាន​​សម្ដែង​នៅ​ក្នុង​រឿង  “American
Psycho” “Mulholland Drive” “Zoolander” និង​រឿង​ចុង​ក្រោយ​  “Wanderlust” ៕

ដោយ ៖ ពិសី
ប្រភព ៖ usmagazine


Tags: international news strange entertainment star