CamNews

តារា 

នាង Kimberly និងមិត្តប្រុស សម្រេចចិត្តបង្ហោះរូបជាមួយគ្នា ក្រោយលេចលឺ ព័ត៌មានអាស្រូវដ៍អាក្រក់មួយ

ព័ត៌មានកំសាន្ត ៖ ស្នេហាបែបយុវវ័យរបស់តារាប្រុសស្រី ២ គឺលោក Mark និងតារាស្រី នាង Kimberly ហើយអ្នកទាំង ២ ក៍ក្លាយជាប្រធានបទដ៍ក្តៅគកុកណាស់ដែរសម្រាប់ក្រុមអ្នកគាំទ្រ និងគេហទំព័រជាច្រើនអំពីទំនាក់ទំនងស្នេហារបស់ពួកគេ ។ 

កាលពីប៉ុន្មានថ្ងៃមុននេះ នាង Kimberly និងមិត្តប្រុសគឺលោក Mark បានដឹកដៃគ្នាទៅលើប្រទេសជប៉ុនជាមួយគ្នា ធ្វើឲ្យក្រុមអ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានឃើញ Idol របស់ខ្លួនកាន់តែមានភាពស្និទ្ធិស្នាលជាមួយគ្នា ។ ប៉ុន្តែស្រាប់តែពេលទៅដល់ប្រទេសជប៉ុន Mark និងនាង Kimberly បែរជានាំគ្នាបង្ហោះរូបតាមគណនី Instagram រៀងៗខ្លួន ពោលគឺបង្ហោះរូបតែម្នាក់ៗឯង ។

ព្រោះតែរឿងនេះបានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត កើតទុកមិនសុខចិត្ត និងមានចង្វល់ថា ប្រហែលជាគិតថា អ្នកទាំង ២ បែកគ្នាទេដឹង? ប៉ុន្តែមិនក្រោយពីបានលេចលឺព័ត៌មានអាស្រូវ ដ៍អាក្រក់មួយនេះទើបធ្វើឲ្យនាង និងមិត្តប្រុស ស្រាយនៅមន្ទិលសង្ស័យទាំងអស់របស់ Fan ដោយ សម្រេចចិត្តបង្ហោះរូបជាមួយគ្នាតែម្តង ។

Fan របស់គូស្នេហ៍មួយគូនេះ ប្រហែលជាអន្ទះសារចង់ឃើញអ្នកទាំង ២ បង្ហោះរូបជាមួយគ្នាណាស់? ពេលនេះ Camnews នឹងនាំអ្នកទាំងទៅទស្សនារូបថតរបស់អ្នកទាំង ២ នៅខាងក្រោមអ្នកទាំងអស់គ្នា ៕


-ចុចអាន ៖ ប្លែកម៉េស!! នាង Kimberly និង Mark ទៅដើរលេងនៅជប៉ុនជាមួយគ្នា ប៉ុន្តែអត់មាន បង្ហោះរូបជាមួយគ្នាសោះ









ដោយ ៖ គន្ធា


ប្រភព ៖ អុិនស្រ្តាក្រាម


Tags: Kimberly Mark prin