យល់ដឹង ៖ ពេលគិតដល់ការរចនាផ្ទះក្នុងក្តីស្រម៉ៃ ប្រាកដជាធ្វើឲ្យអ្នកញញឹមបិទមាត់មិនជិតជាមិនខាន។ អ្នកប្រហែលជាមានរូបភាពទាំងនោះក្នុងខួរក្បាលអ្នក ប៉ុន្តែអ្នកគួរធ្វើអ្វីខ្លះដើម្បីឲ្យការស្រមើស្រម៉ៃទាំងនោះក្លាយជាការពិត?
ជំហានទីមួយ៖ ស្វែងរកអ្នកជំនាញឌីហ្សាញ
ការស្វែងរកអ្នកជំនាញឌីហ្សាញ ដែលមានវិជ្ជាជីវៈច្បាស់លាស់ នឹងជួយអ្នកសន្សំសំចៃពេលវេលា ផ្តល់ទំនុកចិត្ត ហើយអ្នកថែមទាំងអាចគិតគូរពីការចំណាយទៀតផង។ អ្នកគួរតែប្រឹក្សា ហើយប្រាប់ពីតម្រូវការនិងចំណូលចិត្តក្នុងការរៀបចំផ្ទះ ទៅកាន់អ្នកឌីហ្សាញ ដូច្នេះពួកគេអាចគូរប្លង់ ទៅតាមអ្វីដែលអ្នកចង់បាន។
ជំហានទីពីរ៖ គិតពីបញ្ហាចំណាយ
ក្រោយពេលអ្នកពិភាក្សានូវគម្រោងរចនាផ្ទះ ជាមួយអ្នកឌីហ្សាញ នោះអ្នកអាចស្ទាបស្ទង់ពីចំណាយលើគ្រឿងបរិក្ខារ ឬសង្ហារឹមផ្សេងៗដូចជា តុ ទូរ កៅអី គ្រែ និងគ្រឿងលម្អផ្សេងៗ។ បន្ទាប់មកអ្នកអាចពិនិត្យលើកញ្ចប់ថវិការរបស់អ្នក ថាតើអ្នកគួរបន្ថែម ឬកាត់បន្ថយផ្នែកណាខ្លះ?
ជំហានទីបី៖ ស្វែងរកក្រុមហ៊ុនជំនាញផ្នែករៀបចំផ្ទះ
អ្នកគួរស្វែងរកក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើនឆ្នាំ នឹងទទួលការកោតសរសើរពីអតិថិជនជាច្រើន ក្នុងការរចនាផ្ទះរបស់អ្នក ព្រោះអ្នកនឹងមិនខាតពេលវេលាឥតប្រយោជន៍ និងទទួលបានការទុកចិត្តខ្ពស់។ អ្នកអាចប្រឹក្សាជាមួយពួកគេពីម៉ាកផលិតផល មានរឹងមាំ និងការធានា ដែលក្រុមហ៊ុននឹងផ្តល់ជូន។
ជំហានទីបួន៖ ពិនិត្យសារឡើងវិញ
ក្រោយពេលការរៀបចំផ្ទះត្រូវបានបញ្ចប់ អ្នកត្រូវពិនិត្យមើលម្តងទៀត ថាតើវាដូចអ្វីដែលអ្នកចង់បានឬទេ? ហេតុនេះ អ្នកអាចកែខៃ ឬរៀបចំម្តងទៀតទៅតាមតម្រូវការ។
អំពី Full House Decoration
Full House Decoration គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ខាងផ្នែកឌីហ្សាញ រៀបចំ សាងសង់ ផ្ទះ ការិយាល័យ សួនច្បារ កន្លែងហែលទឹក។ល។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានទទួលនូវការកម៉្មង់របស់អតិថិជនទាក់ទងនឹងគ្រឿងសង្ហារឹម និងគ្រឿងលម្អផ្សេងទៀតផងដែរ។ ទំនាក់ទំនងមកឥលូវនេះ ដើម្បីទទួលបានការផ្តល់ជូនពិសេស៖
Tel: 015 70 77 99 | 012 83 15 15
E-mail: sales@fullhouse.com.kh
Website: www.fullhouse.com.kh