CamNews

តារា 

ខេមរៈ សិរីមន្ត បំ​ផុស​ស្មារតី ឲ្យ​ប្រជាពល​រដ្ឋ​រួម​គ្នា ថែ​រក្សា​សម្បត្តិ​​ធម្មជាតិ

(ភ្នំពេញ)៖ កំពូលតារាចម្រៀង គ្រាប់ពេជ្ររបស់ផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ថ្មីៗនេះ បានផ្ញើសារខ្លីធ្វើឡើង តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ក្នុងគោលបំណង ដើម្បីបំផុសស្មារតី ដល់ទស្សនិកជន និងប្រជាពលរដ្ឋទូទៅ ឲ្យមានការចូលរួមថែរក្សា ការពារសម្បត្តិធម្មជាតិ ដែលគ្រប់មនុស្ស ឬសត្វទាំងឡាយ មិនអាចខ្វះបាន។

តារាចម្រៀង ដែលកំពុងតែរងការចោទប្រកាន់ថា ព្យាយាមលាក់ប្អូនស្រី(ខេមរៈ ស្រីពៅ) មិនឲ្យចេញបកស្រាយការពិត ពីបញ្ហាជំងឺ លោក ខេមរៈ សិរិមន្ត បានសរសេរបង្ហោះ ភ្ជាប់​មកជាមួយរូបភាព ២ឬ៣សន្លឹក ដែលបាន​ឈថត​ នៅ​​ក្នុង​សួន​ធម្ម​ជាតិខៀវស្រស់​បំព្រង ដូច្នេះថា «ធម្មជាតិជាផ្នែកដ៏សំខាន់ សម្រាប់មនុ​ស្ស និងសត្វ នៅក្នុងលោក រួមគ្នាថែរក្សាធម្មជាតិទាំងអស់គ្នាណា »។ តាមរយៈសារនេះ បានធ្វើឲ្យ​ទស្សនិកជន អ្នកគាំទ្រជាច្រើន សម្តែងអារម្មណ៍កោតសរសើរ និងគាំទ្រទស្សន របស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលបានធ្វើការអំពាវនាវ និងស្នើ​ឲ្យមានការចូលរួម ថែរក្សាបរិស្ថាន។

ជាការពិតណាស់ ការអំពាវនាវពីសំណាក់តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមមានមា​នគាំទ្រ កាន់តែខ្លាំង ព្រោះធម្មជាតិ គឺមានសារៈសំខាន់ណាស់ សម្រាប់ភពផែនដី និងអនាគត រប​ស់ប្រ​ជាពលរដ្ឋ ព្រោះដើមឈើ ​អាចជួយ​ការពារ គ្រោះមហន្តរាយធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួតជាដើម ។ មិនតែប៉ុណ្ណោះ ដើមឈើក៏បាន ផ្តល់ នូវជំរកដល់មនុស្ស សត្វ ដែលមិនអាចកាត់ថ្លៃបាន ទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Khemarak serey mun Star news local news