CamNews

យល់ដឹង 

គេហទំព័រណាត់ជួបដ៏ចំឡែក

ដោយសង្កេតឃើញថាមានគូស្នហ៍ភាគច្រើន រស់នៅជាមួយគ្នាមិនសុខ ដោយសារ
តែភាគីសងខាង មិនចុះសំរ៉ុងនឹងគ្នា ,ដោយសាររូបសម្បត្តិ ,ដោយសារក្រោយពេល
រៀបការទើបដឹងថាដៃគូរបស់ខ្លួន ធ្លាប់ឆ្លងកាត់រឿងស្នេហា ,ដោយសារឋានៈការងារ
ខុសគ្នា....ជាដើម ។ អ្វីទាំងអស់ខាងលើនេះហើយដែលជុំរុញអោយមានការបង្កើត
ឡើងនូវ គេហទំព័រសំរាប់ណាត់ជួប ជាច្រើនតំរូវតាមប្រភេទបុគ្គលនីមួយៗទៀតផង ។

1 :គេហទំព័រណាត់ជួប សំរាប់បុគ្គលមានលក្ខណៈដូចគ្នា
គេហទំព័រ Find Your Facemate នេះបង្កើតឡើងដោយស្ត្រីម្នាក់ឈ្មោះ Christina Bloom
គាត់មានគំនិតបង្កើតគេហទំព័រ នេះឡើងដោយសារតែមានមិត្តភក្តិរបស់គាត់ជាច្រើនបាន
និយាយថា រូបគាត់និងប្តី មុនរបស់គាត់មានលក្ខណៈដូចគ្នាបេះបិត រហូតដល់
មានពេលខ្លះពួកគាត់ច្រឡំទៀតផង ។


ក្រោយពីលោកអ្នកចុះឈ្មោះក្លាយជាសមាជិករបស់គេហទំព័រនោះ នឹងមានកម្មវិធីមួយធ្វើ
ការបង្ហាញនូវអ្វីដែលដូចគ្នារវាងលោកអ្នក និងភាគីម្ខាងទៀតដែលមានភេទផ្ទុយនឹងអ្នក ។
លោកក៏អ្នកអាចស្វែងរកនូវលក្ខណៈផ្សេងៗទៀតតាមរយៈគេហទំព័រនេះផ្ទាល់តែម្តង ។

2 : គេហទំព័រណាត់ជួប សំរាប់បុគ្គលមានរូបសម្បត្តិអាក្រក់
គេហទំព័រ TheUglyBugBall នេះជាគេហទំព័រមួយសំរាប់ផ្តល់ឱកាសដល់លោកអ្នកដែល
មានរូបសម្បត្តិ អាក្រក់ ដើម្បីស្វែងរកដៃគូជីវិតដែលសមនឹងខ្លួន ។ រយៈពេល 5ថ្ងៃដំបូង
ដែលគេហទំព័រនេះបានបង្កើតឡើងមានសមាជិកចុះឈ្មោះរហូតដល់ 1500នាក់ ។

លោក Tom Clifford និងនាង Janine Walker ជាសមាជិកដំបូងដែលបានចុះឈ្មោះជា
សមាជិករបស់គេហទំព័រខាងលើ ,អ្នកទាំងពីបានស្គាល់គ្នាតាមរយៈគេហទំព័រមួយនេះ
បន្ទាប់ពីបានណាត់ជួបគ្នាចំនួនបួនលើករួចមក អ្នកទាំងពីយល់ថាចុះសំរ៉ុងនឹងគ្នាជាខ្លាំង រហូតដល់ពួកគេកំណត់ថ្ងៃរៀបការផងដែរ ។


3 :គេហទំព័រណាត់ជួប សំរាប់បណ្តាថ្នាក់មេដឹកនាំ

បើលោកអ្នកចង់ស្វែងរក ដៃគូដែលមានឋានៈនិងមុខតួនាទីដូចគ្នាសូមចូលទៅកាន់គេហទំព័រ
Seacaptaindate

សមាជិករបស់គេហទំព័រមួយនេះចែកចេញជាបីប្រភេទ គឺ បុរស , ស្រ្តី ,និងមេដឹកនាំ ។
គេហទំព័រមួយនេះកំពុងតែទទួលបានការពេញនិយមជាងគេក្នុងចំណោម គេហទំព័រណាត់
ជួបផ្សេងៗទៀត ។

4:គេហទំព័រណាត់ជួប សំរាប់កូនប្រុសតែមួយ
ហេតុតែស្រលាញ់កូន ចង់អោយកូនមានសុភមង្គលជាមួយអ្នកដែលយល់ចិត្ត ស្ត្រីមា្នក់ឈ្មោះ
Geri Brin បានបង្កើតគេហទំព័រផ្ទាល់ខ្លួនរបស់គាត់មួយដើម្បីស្វែងរកប្រពន្ធអោយកូបប្រុស
ឈ្មោះ Colby អាយុ 31ឆ្នាំរបស់គាត់ ។


5 : គេហទំព័រណាត់ជួប សំរាប់វីរៈបុរស
បើសិនជាលោកអ្នកចង់សែ្វងរកដៃគូជា វីរៈបុរស លោកអ្នកចូលទៅកាន់គេហទំព័រ
SuperHarmony គេហទំព័រនេះនឹងធ្វើអោយសុបិនរបស់លោកអ្នកក្លាយជាការពិតជា
មិនខាន ។


6 : គេហទំព័រណាត់ជួប សំរាប់ក្រុមតារា
ជាគេហទំព័រមួយសំរាប់ក្រុម តារាទាំងឡាយ ឬអ្នកដែលមានរូបសម្បត្តិស្រស់ស្អាត បើមាន
ចំណាប់សូមចូលទៅកាន់ Beautiful People ដើម្បីសំរេចគោលដៅជីវិតរបស់លោកអ្នក ! ។


7 : គេហទំព័រណាត់ជួប សំរាប់អ្នកដែលចេះពិសារបារី
បើលោកអ្នកជាមនុស្សដែលញៀនបារីហើយចង់ស្វែងរកដៃគូដែលមានលក្ខណៈដូចគា្ន
នោះ 420Dating នឹងអាចជួយលោកអ្នកបាន ។


8 :គេហទំព័រណាត់ជួប ស្រ្តីដែលមានទោស
Women Behind Bars ជាគេហទំព័រសំរាប់បុរសទាំងឡាយណាដែលចង់រកដៃគូដែលជាស្រី
មានទោស ។

ពេលដែលក្លាយជាសមាជិករបស់គេហទំព័រនេះ​ អ្នកនឹងទទួលបានអាស័យដ្ឋានអ៊ីម៉ែល
របស់ស្រ្តីទាំងនោះសំរាប់ធ្វើការទំនាក់ទំនង ។

9 : គេហទំព័រណាត់ជួប សំរាប់អ្នកដែលមានគ្រួសារហើយ
Ashley Madison សំរាប់អ្នកដែលធ្លាប់មានគ្រួសារចង់រកអ្នកប្រភេទដូចគ្នា ចុះឈ្មោះឥឡូវនេះ
ពិតជាមិនខកបំណងឡើយ ។


10 : គេហទំព័រណាត់ជួប សំរាប់អ្នកមានជំងឺដែលបង្កមកពីការប្រព្រឹត្តអំពើផ្លូវភេទ

ទោះជាជំងឺនោះអាចព្យាបាលជាសះស្បើយ ក្តី ឬ មិនសះស្បើយក្តី STDMatch នឹងចូល
ខ្លួនជាអ្នកស្វែងរកដៃគូកំដរជីវិតរបស់អ្នកដ៏សំខាន់ ដូច្នេះសូមអ្នកជំងឺទាំងឡាយកុំទាន់អស់
សង្ឃឹមរឿងស្នេហាធ្វើអ្វី ហើយប្រញាប់រួសរាន់ចុះឈ្មោះឥឡូវនេះ ។

Tags: