CamNews

ប្លែកៗ 

ឃើញមិត្តភ័ក្តិ ងូតទឹក ស្មានថាត្រីធំ បាញ់មួយព្រួញ ប្រុងយកជីវិត

កោះកុងៈ បុរសអ្នក រកស៊ីបាញ់ត្រីម្នាក់ បានរងរបួស ធ្លាយដៃខាងស្តាំ បន្ទាប់ពីត្រូវ មិត្តភ័ក្តិរបស់
គេ ដែលទៅរក បាញ់ត្រីជាមួយ ច្រឡំទាញព្រួញបាញ់ ព្រោះមើលឃើញច្រឡំថាជាត្រី ខណៈ
ដែលពួកគេ ងូតទឹកទាំងអស់គ្នា ដើម្បីរកត្រី នៅក្នុងទឹកស្ទឹងអារែង ក្នុងភូមិ ច្រកឬស្សី ឃុំជុំនាប់
ស្រុកថ្មបាំង ខេត្ដកោះកុង កាលពីវេលា ម៉ោង៣និង១០ នាទីរសៀល ថ្ងៃទី៧ខែគុម្ភៈ ឆ្នាំ២០១៣។

ប្រភពព័ត៌មាន ពីខេត្តកោះកុង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សម្បត្ដិ វឹក ភេទប្រុស អាយុ
២៧ឆ្នាំ ដែល មានទីលំនៅភូមិឃុំខាងលើ។ ជនរងគ្រោះ បានប្រាប់ភ្នាក់ងារដើមអម្ពិល ឱ្យដឹង នៅ
ព្រឹកថ្ងៃទី៨ ខែគុម្ភ ថា ពួកគេ មានគ្នា ៧នាក់ដែលចេញ ទៅប្រមាញ់ត្រីនៅក្នុង ស្ទឹងអារែង ដែល
មានជម្រៅទឹក ២ម៉ែត្រ ទៅ៣ម៉ែត្រដើម្បីរកត្រី ខ្មៅយកទៅលក់ ហើយត្រីនោះ ដែលមួយថ្ងៃៗ ពួក
គេរកបាន ពី១៥ ទៅ២០ គីឡូក្រាម។

ជនរងគ្រោះរៀបរាប់ថា នៅពេលចុះ ទៅក្នុងទឹកស្របពេលគ្នា ហើយនៅក្នុងដៃម្នាក់ៗ មានស្នារ
សម្រាប់បាញ់ ត្រី១ដើមដែរនោះ ខ្លួនក៏ហែលទៅក្បែរ គល់ឈើមាត់ស្ទឹង តែពេលនោះ មិត្ដភ័ក្រ
របស់គេ ឃើញ ស្មានថាត្រីក៏ ទាញស្នារបាញ់ ត្រូវធ្លាយដៃតែម្ដង ។

លោក សម្បត្ដិ វឹក និយាយថា “ផ្លែព្រួញរត់ ទៅជាប់ដៃខាងស្ដាំ ជាប់ដោះពុំចេញ ពេលនោះមិត្ដភ័ក្រ
ទាំងអស់គ្នា បានដឹកមកកាន់មន្ទីរពេទ្យស្រុកថ្មបាំង ដើម្បីដកប៉ុន្ដែ ដោយផ្លែព្រួញមានងៀងវែង ដក់
ពុំរួច ទើបក្រុមលោកគ្រូ ពេទ្យបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែកខេត្ដដើម្បី ធ្វើការវះកាត់”។

ជនរងគ្រោះ បានបញ្ជាក់ថាផ្លែព្រួញ នៅជាប់ដៃគាត់នេះ មានប្រវែងកន្លះម៉ែត្រ ទំហំជិតប៉ុនកូនដៃ
តែសំណាង ល្អផ្លែព្រួញ ត្រូវតែដៃ ។ បើត្រូវខ្លួន ឬក្បាល ប្រហែលគាត់ត្រូវស្លាប់ នៅនិងកន្លែង
បាត់ទៅហើយ ហើយចំពោះ ការវះកាត់យកផ្លែ ព្រួញចេញនេះ ក្រុមលោកគ្រូពេទ្យ ធ្វើការវះកាត់
យ៉ាងយកចិត្ដ ទុកដាក់បំផុត។

នេះជាបទពិសោធន៍មួយ សម្រាប់បងប្អូន ដែលប្រកបរបរ បាញ់ត្រី ឬបរបាញ់សត្វដ៏ទៃទៀត ដែល
ត្រូវតែមើល ឱ្យច្បាស់ មុននឹងទាញអាវុធ របស់ខ្លួនបាញ់ ព្រោះករណីបែបនេះ បានកើតឡើងច្រើន
ណាស់មកហើយ នៅកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅតាម តំបន់ព្រៃភ្នំ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable stange