ថ្ងៃទី ១៧ ធ្នូ ឆ្នាំ២០១៥ - Cinema Online Asia (www.CinemaOnline.Asia) បានចុះកិច្ចព្រមព្រៀងទិញយក ក្រុមអ្នក គាំទ្រ ភាព យន្ត កម្ពុជា ដ៏ពេញនិយមហៅថា ចៃកុន JaiKon (https://www.facebook.com/JaiKon.Cambodia) ពី ក្រុមហ៊ុន Westec Media Limited ដែល ជាអ្នកនាំចូលខ្សែភាពយន្តដំបូងគេ និងនាំមុខនៅក្នុង ប្រទេស កម្ពុជា។ កិច្ចព្រមព្រៀងនេះនឹងនាំឲ្យមានការ ផ្លាស់ ប្តូរឈ្មោះពី Cinema Online Cambodia ទៅជា JaiKon Movie Site ចាប់ពីខែធ្នូ ឆ្នាំ២០១៥ នេះត ទៅ។
ចាប់តាំងពី 1 December 2015 ការសហការជាមួយចៃកុន JaiKon ធ្វើទ្បើងក្នុងគោលបំនងជម្រុញ វត្តមានរបស់ Cinema Online Cambodia និងផ្សព្វផ្សាយក្រុមអ្នកគាំទ្រខ្សែភាពយន្តក៏ដូចជាឧស្សា ហកម្មភាពយន្តអោយកាន់តែរីកចម្រើននៅក្នុងប្រទេស។
កិច្ចព្រមព្រៀងនេះគឺធ្វើទ្បើងស្របពេលនឹងការនំាយកខ្សែភាពយន្ត Star Wars: The Force Awa - kens មកក្នុងប្រទេសនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ ។ Cinema Online Asia រំពឹងនូវ ការគាំទ្រ យ៉ាងសម្បើមពីអ្នកគាំទ្រ និង ឧស្សាហកម្ម ខ្សែភាពយន្តទាំង មូល ដែលជាកន្លែងដែល Cinema Online Asia អាចផ្តល់មកនូវពត៌មានភាពយន្តថ្មីៗ ដូចជា ម៉ោងចាក់បញ្ចាំង ពត៌មាន ការផ្តល់ មតិ លើភាពយន្ត ខ្លីបខ្លីៗពីខ្សែភាពយន្ត និងច្រើនទៀត ដើម្បីពង្រីកសហគមន៍ដែលចង់ដឹងពីអ្វីៗគ្រប់ យ៉ាងអំពីភាពយន្តនេះឲ្យកាន់តែធំ!
Cinema Online Asiaក៏បានកកូរកកាយទៅក្នុងឧស្សាហកម្មភាពយន្តក្នុងស្រុកដែលទើបតែទទួល បានក្នុងពេលថ្មីៗនេះ និងមានបំណងចង់ចូលរួមក្នុងភាពរីកលូតលាស់ នៃឧស្សាហកម្មនេះដោយ ចូល រួមផ្តល់នូវពត៌មានថ្មីនៅលើក្រុមអ្នក គាំទ្រ ភាព យន្តដ៏ធំនេះ។ កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់ ជាជំនួយដល់អ្នកផលិត និង អ្នកនាំចូលខ្សែភាពយន្តទាំងអស់ អាចនាំយកខ្សែភាពយន្ត របស់ពួក គេ ទាំងអស់មកកាន់ក្រុមអ្នកគាំទ្រភាពយន្តរបស់យើង។
អំពី Cinema Online
Cinema Online (www.Cinema.com.my) ត្រូវបានបង្កើតទ្បើងកាលពីខែតុលាឆ្នាំ១៩៩៨ក្នុងគោល បំណងផ្តល់នូវសេចក្តីត្រូវការពីមជ្ឃដ្ឋានដំនើរការរោងភាពយន្តក្នុងប្រទេសម៉ាឡេស៊ីអំពីម៉ោងចាក់ បញ្ចាំងតាមរោងភាពយន្តទូទាំងប្រទេស និង សេចក្តីសង្ខេបអំពីភាពយន្ត ពត៌មានពីតួអង្គ និងពត៌ មានផ្សេងៗពី ភាពយន្តដែលកំពុងបញ្ចាំងនៅរោងភាពយន្ត។ Cinema Online ដែលជាគេហទំព័រ មាន រាប់ពាន់ទំព័រ ស្តីអំពី អត្ថបទ ទាំងក្នុងស្រុក និង អន្តរជាតិ និងទទួលបានការចូលទស្សនា ប្រហែល ជា ១៣ លានដ ង ក្នុង មួយខែ បានក្លាយជា គេហ ទំព័រ ដ៏ពេញនិយមនៅ ក្នុងប្រទេស ម៉ាឡេស៊ី ក្នុងការទទួលបានពត៌មានពី ម៉ោងចាក់បញ្ចាំង ពត៌មាន ការផ្តល់មតិលើភាពយន្ត ការ ប្រកួតប្រជែង និង ច្រើនទៀត។
Cinema Online Asia (www.CinemaOnline.Asia) ត្រូវបានបង្កើតទ្បើងដោយសារការរីកលូតលាស់របស់ Cinema Online នៅក្នុងប្រទេសម៉ាឡេស៊ី និង ក្នុងតំបន់។ តាមរយះ Cinema Online Asia បច្ចុប្បន្ននេះគេហទំព័រក្នុងស្រុកបានបង្កើតទ្បើង សម្រាប់អ្នកនិយមចូលចិត្តភាពយន្តតាមប្រទេសដូចជា សិង្ហបុរី ប្រ៊ុយណេ និង ប្រទេសកម្ពុជា។
ដើម្បីក្លាយជាកន្លែងមគ្គុទេសន៍ភាពយន្ត តែមួយកន្លែង Cinema Online BM បានបង្កើត ទ្បើងជា ភាសាបាហាសា ម៉ាឡេស៊ី ដោយ ឆ្លង កាត់ តាមរយះ Cinema Online Malaysia ។ ម៉្យាងទៀត Cinema Online Cambodia ក៏បានចាប់ផ្តើមផ្តល់ពត៌មានសម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ ដោយរួម បញ្ចូលអត្ថបទ ជាភាសាខ្មែរ និងភាសាអង់គ្លេស។
Singapore - www.Cinemaonline.sg
Cambodia - www.Cinemaonline.asia/KH
Brunei - www.Cinemaonline.asia/brunei
អំពី ចៃកុន JaiKon
មានន័យថា ចៃកុន ជាភាសាខ្មែរ។ ចៃកុន ត្រូវបានបង្កើត ទ្បើង ក្នុងឆ្នាំ២០១២ បានក្លាយជា ក្រុម អ្នកគាំទ្រភាពយន្តធំបំផុត និង ដំបូងគេសម្រាប់អ្នកគាំទ្រ ភាពយន្តនៅក្នុងប្រទេសកម្ពុជា ដោយ នាំមកនូវពត៌មានកំសាន្តថ្មីៗពីហូលីវូដ តំបន់អាស៊ី និង ភាពយន្តក្នុងស្រុក។
ចៃកុន ស្វាគមន៍ទៅកាន់រាល់អ្នកនិយមទស្សនាខ្សែភាពយន្ត ទាំងអស់ សម្រាប់ការពិភាក្សាពីខ្សែ ភាពយន្តដែលពួកគេពេញចិត្ត ទស្សនាខ្លីបថ្មីៗ ទទួលបានពត៌មានថ្មីអំពីភាពយន្ត និងអាចទទួល បាន សំបុត្រចូលទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូង មុនពេលចាក់ បញ្ចាំងជា សាធា រណះ។
ចៃកុន បានខិតខំប្រឹងប្រែងនំាយកនូវភាពយន្តដ៏ល្អបំផុតជាច្រើន មកកាន់កម្ពុជា និងផ្តល់មកនូវ រាល់ហេតុការណ៍ថ្មីដែលកំពុងកើតទ្បើងនៅក្នុងឧស្សាហកម្មភាព យន្តមកកាន់អ្នកនិយមទស្សនា ភាពយន្តទាំងអស់៕
ប្រភព ៖ Westec Media Limited