CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ ព័ត៌មានចុងក្រោយ បង្អស់ MH370 ៖ វិនាទីពេលបាត់ខ្លួន ដោយអាថ៍កំបាំង យន្តហោះ បើកដោយស្វ័យប្រវត្តិ

ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មានម៉ោងមុននេះ បន្តិច ទីភ្នាក់ងារសារព័ត៌មាន​ ស្កាយញូវ បានចេញផ្សាយ អោយដឹងថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍    ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពី ពេលកន្លងទៅនេះ បើតាមការរក អោយឃើញ បញ្ជាក់   បានថា  វិនាទី  នៅ ពេលដែលបានបាត់ខ្លួន ដោយអាថ៍កំបាំង យន្តហោះ ធ្វើការហោះហើរ ដោយស្វ័យប្រវត្តិ     នេះបើតាមការគូសបញ្ជាក់ ដោយ មានជំនឿជាក់បំផុត ពីអាជ្ញាធរ ប្រទេស អូស្រ្តាលី ។

គួររំឭកថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ មួយនេះ បានបាត់ខ្លួន ដោយអាថ៍កំបាំង កាលពី ថ្ងៃទី ៨ មីនា កន្លងទៅ ខណៈមានក្រុមមនុស្ស ធ្វើដំណើរទាំងអស់ចំនួន ២៣៩  នាក់  ពីទីក្រុង កូឡា ឡាំពួរ ប្រទេស ម៉ាឡេស៊ី ឆ្ពោះទៅ ទីក្រុង ប៉េកាំង ប្រទេស ចិន ។

ដោយឡែក ជាមួយនឹងនិន្នាការចុងក្រោយ នៃការតាមដាន រុករក សាកសព យន្តហោះ ខាងលើ មក ទល់នឹងពេលបច្ចុប្បន្នភាព បណ្តាអាជ្ញាធរ មកពីអន្តរប្រទេស បានងាកក្រឡេកទៅរកតំបន់ភាគខាង ត្បូង ពីទីតាំងចាស់ ដែលមានការសង្ស័យថា យន្តហោះបានធ្លាក់នោះ  ពោល    នៅក្នុងមហាសមុទ្រ ឥណ្ឌា ស្របពេលដែល យានស្រាវជ្រាវ ក្នុងទឹក កាលពី   អតីតកាល  កន្លងទៅ វាបានចេញប្រតិបត្តិ ការក្នុងការរុករក និង ស្កែន វិសាលភាព បាតសមុទ្រ មាន   ទំហំ ដល់ទៅ ៣៣០ ម៉ាយការ៉េ ក៏ប៉ុន្តែ ពុំ ទាន់រកឃើញតម្រុយណាមួយ ទាល់តែសោះ ។


ឧបនាយករដ្ឋមន្រ្តី ប្រទេស អូស្រ្តាលី លោក Warren Truss សរបញ្ជាក់អោយដឹងថា ការរុករកឈាន ទៅដល់ដំណាក់កាលថ្មី ដោយងាកទៅរក     កន្លែងថ្មី មួយផ្សេងទៀត អាចកើតឡើងទៅបាន ដោយ ផ្អែកទៅលើ ការវិភាគ ពីទិន្នន័យផ្កាយរណប ដែលមានស្រាប់ ។  យ៉ាងណាមិញ  ប្រធានស្នងការ នៃ ការិយាល័យសុវត្ថិភាព ដឹក ជញ្ជូន ប្រទេស អូស្ត្រាលី លោក Martin Dolan បញ្ជាក់អោយដឹងថា ជាក់ ច្បាស់ណាស់ ដំណើរផ្លូវរថ យន្តហោះ MH370 គឺធ្វើដំណើរ ឆ្លងកាត់ មហាសមុទ្រ   ឥណ្ឌា ហើយពួក យើងពិតជាមានជំនឿជាក់ បានថា យន្តហោះ បានធ្វើការ​    ប្រតិបត្តិការ ហោះហើរ ដោយស្វ័យប្រវត្តិ រហូតដល់អស់សាំង ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ ស្កាយញូវ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370