CamNews

យល់ដឹង 

តិចនិចរួមរ័កដែលធ្វើអោយស្រ្តីចូលចិត្ត

ស្រ្តីទូទៅមិនមែនសុទ្ធតែត្រូវការសិចគ្រប់ពេលវេលានោះទេ ប៉ុន្តែមានពេលវេលាសំខាន់
ដែលស្ត្រីត្រូវការរួមសិច ជាកំឡុងពេលដែលស្ត្រីបានសំរាកកាយ និងបានសំរួលចិត្ត ឬ
ពេលបានជួបគូស្នេហ៍ដែលខ្លួនស្រលាញ់ម្តងៗ ទើបស្ត្រីមានតំរូវការផ្លូវភេទ ។


យោងតាមវិទ្យាស្ថាន ស្រាវជ្រាវអប់រំផ្លូវភេទពីបណ្តាប្រទេសជាច្រើនបានបញ្ជាក់ថា
ស្ត្រីមិនចូលចិត្តសិចបែបវាយលុកចំ ចំណុចភ្លាមៗនោះឡើយ ដូច្នេះបុរសៗគួរតែចេះ
ប្រើវិធីសាស្ត្រនិងបច្ចេកទេសអោយបានល្អ ដូចជាការបបោសអង្អែលត្រង់ចំនុចដែល
ងាយធ្វើអោយស្ត្រីមានអារម្មណ៍ស្រើបស្រាលជាមុន មុននឹងធ្វើការវាយលុខលើចំនុច
សំខាន់ ។ ការធ្វើបែបនេះពិតជាអាចធ្វើអោយភាគីខាងនារីមានអារម្មណ៍ស្ងប់ និងទទួល
បានភាពស្រណុកស្រួលក្រោយពេលរួមរ័ក ។


តំរូវការផ្លូវភេទរបស់បុរសមានការពាក់ព័ន្ធទៅនឹងការកើនឡើងនៃ អ័រម៉ូន នៅចន្លោះម៉ោង
7 ដល់ 9 ព្រឹក ។ ចំពោះស្រ្តីគឺនៅពេលថ្ងៃត្រង់ ប៉ុន្តែមិនស្ថិតនៅលើការកើនឡើងនៃអ័រម៉ូន
តែម្យ៉ាងនោះទេ គឺមានការលាយឡំជាមួយផ្លូវកាយនិងផ្លូវចិត្ត​ផងដែរ ។

បើភាគីបុរសមានចំនង់ត្រូវសង្កេតមើលថាតើដៃគូរបស់ខ្លួនអំណោយផលរឺ ទេ? អ្នកអាច
សួរដោយត្រង់ទៅភាគីខាងនារី រឺ ក៏បង្ហាញដោយប្រយោលដូចជាការបោសអង្អែល ការ
អោបថើប បើសិនជាភាគីខាងនារីមានអារម្មណ៍ដែរ នោះនាងនឹងមិនគេចកែ ឬ
បដិសេធឡើយ ។

រួចហើយចាប់ផ្តើមស៊កលិង្គបញ្ចូល ដើម្បីធ្វើអោយស្ត្រីមានចិត្តដិតអារម្មណ៍នៅក្នុងពេលរួម
មេត្រី ប៉ុន្តែក្នុងពេលរួមរ័កនោះ ភាគីបុរសមិនត្រូវធ្វើខ្លាំងៗពេកនោះទេ ព្រោះស្រី្តទូទៅចូល
ចិត្តភាពទន់ភ្លន់ហើយមួយៗ បានន័យថាការបោសអង្អែលត្រូវតែល្វតល្វន់និងរ៉ូមែនទិច ។
ចំនែកការស៊កលិង្គបញ្ចូលនោះត្រូវតែរឹងមាំល្អ និងធ្វើដោយថ្នមៗ មិនត្រូវធ្វើអោយដៃគូមាន
ការឈឺចាប់ឡើយ ។

ដោយឡែកចំពោះការរួមរ័កដែលប្រព្រឹត្តទៅ ដោយគ្មានការឯកភាពរវាងភាគីទាំងសងខាង
នោះវាជាកត្តាមួយដែលធ្វើអោយភាគីខាងស្រី​ គ្មានអារម្មណ៍និងមិនអាចទទួលបានសេចក្តី
សុខនៅពេលរួមរ័កទៀតផង ។ ជួនកាលអាចបណ្តាលអោយភាគីខាងស្រី មានការនឿយ
ណាយនឹងបញ្ហាផ្លូវភេទផងដែរ ដោយសារតែបុរសគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែល
បណ្តោយអោយដៃគូរបស់ខ្លួនស្ថិតនៅកណ្តាលទីតែឯងឯការនោះ ៕
(ដកស្រង់ពីទស្សនាវដ្តីសុខភាពរុងរឿង)

ដោយ : រដ្ឋា

Tags: