CamNews

តារា 

ស្នេហា Nichkhun និង Tiffany ដូចជាចង់រង្គោះរង្គើរ ដោយសារតែភាពមមាញឹក ក្នុងអាជីពសិល្បៈ

ភាពមមាញឹកក្នុង អាជីពសិល្បៈ បានធ្វើឲតារា kpop ទាំងពីរ Nichkhun និង Tiffany ហាក់ដូចជានៅឆ្ងាយពីគ្នា បើទោះបីជាពួកគេខិតខំបែងចែកពេលវេលាយ៉ាងណាក្តី។




ដោយសារតែ 2PM ថ្មីៗនេះទើបតែចេញវិដេអូចំរៀងបទ  "Go Crazy" Nichkhun ដែលជាសមាជិកក្នុងក្រុម ហាក់ ដូចជាមានភាពមមាញឹកខ្លាំង។ យ៉ាងណាមិញ Nichkhun បានឆ្លៀតយកឱកាសទំនេរពីការងារ ទទួលបទសំភាសន៏ ជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េ Star News។ នៅក្នុងកិច្ចសំភាសន៏នោះ Nichkhun បាននិយាយអំពី ទំនាក់ ទំនងរបស់គេជាមួយនឹង Tiffany ហើយបង្ហើបថា៖ ឥលូវនេះ ពួកគេទាំងពីរ ពិតជារវល់នឹងការងារណាស់ ធ្ចើឲ គេសឹងតែរកពេលជួបគ្នាមិនបាន។ ស្នេហារបស់ Nichkhun និង Tiffany ដំណើរការទៅយ៉ាងរលូនធម្មតា ប៉ុន្តែដោយសារតែមមាញឹកពេក ធ្វើឲពួកគេមិនសូវបានជួបគ្នា។ ខណៈពេលដែល 2PM រវល់នឹង ការផ្សព្វផ្សាយ នៃ ការត្រលប់មកវិញរបស់ពួកគេ Tiffany ក៏មមាញឹកនឹង ការត្រៀមចេញ mini album ទីពីររបស់នាងផងដែរ។

 

 

 


ប្រែសំរួលដោយ៖  ចិត្រា
ប្រភព៖  kpopstarz

 



Tags: Nichkhun Tiffany