CamNews

តារា 

សមាជិក Girls Generation អាចនឹងប៉ះទង្គិច អតីតក្រុមខ្លួន Jessica "ចេញអាល់ប៊ុមទោលដូចគ្នា"

ព័ត៌មានកំសាន្ត ៖ Girls' Generation កំពុងប្រឈមមុខនឹង Jessica​ ដែលជាអតីតសមាជិកក្នុងក្រុមនេះ ដែលអាចត្រលប់មកជួបគ្នាវិញ នៅខែ មីនាឆាប់ៗនេះ។

Jessica ដែលទើបតែបាន ចុះកិច្ចកុងត្រា ជាមួយ Coridel Entertainment ទំនងជា នឹងត្រូវចេញអាល់ប៊ុម ទោលដំបូងរបស់នាង ក្នុងពេលឆាប់នេះៗ។ ក្នុងអំឡុងពេល ដូចគ្នានេះដែរ TiffanyTaeyeon, និង Yuri ដែលនៅក្នុងក្រុម Girls 'Generation មានពាក្យចចាមអារាម ផងដែរ ថាគ្រោងនឹងចេញអាល់ប៊ុមទោលដូចគ្នាដែរ។



បន្ទាប់ពីការចាកចេញពី SM Entertainment ។ Jessica ត្រូវបានគេ ផ្តោតយ៉ាងសំខាន់ទៅលើ សកម្មភាពផ្សេងទៀត។ ទោះជាយ៉ាងណា Jessica បានថតចម្រៀង និងការរៀបចំសម្រាប់ការ ត្រលប់មកវិញ ជាតារាចម្រៀងម្នាក់រួចទៅហើយ។ ផលិតកម្ម SM Entertainment បានប្រកាសថា នឹងមាន ការចេញផ្សាយអាល់ប៊ុមទោលនៃ សមាជិកទូទៅ ក្រុម Girl Generation។ ជាការពិតណាស់ Taeyeon បានចាប់ផ្តើមអាល់ប៊ុមទោល របស់នាង ដែលមានចំណងជើងថា "Rain" នៅក្នុង ខែកុម្ភៈ។

Jessica អាចនឹងត្រូវ ប្រឈមមុខនឹងក្រុម Girls 'Generation លើកម្មវិធី Beauty Bible។ ដើម ខែមីនានេះ សេចក្តីរាយការណ៍ ឲ្យដឹងថា  Jessica អាចនឹងក្លាយជាពិធិការិនី កម្មវិធី Beauty Bible នេះ ខណៈ ក្រុម Girls ' Generation , Hyoyeon ថែមទាំងមានគំរោងទៅ ចូលរួមកម្មវិធី Get It Beauty ដូចគ្នាដែរ ពោល វាតារាកិត្តិយសផ្នែកសម្ភស្ស។

តើអ្នកមាន ការរំភើបដែរ ឬ ទេសម្រាប់ ការត្រឡប់មកវិញលើកនេះ?

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Girl Generation Tiffany Taeyeon Yuri.