CamNews

ម៉ូដែល 

តារាស្រីរបស់ពិភពលោក លេងស្ទីលសាមញ្ញ តែស្រស់ស្អាត

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទីលរបស់តារាពិភពលោក មានការប្រែប្រួល ប៉ុន្ដែតារាភាគច្រើន បានជ្រើស
រើសម៉ូដសម្លៀកបំពាក់បែបសាមញ្ញៗ និងងាយស្រួលប្រើប្រាស់។ ខាងក្រោមនេះ យើង ខ្ញុំសូម
លើកយកស្ទីលសម្លៀកបំពាក់មួយចំនួន របស់បណ្ដាតារាល្បីៗ មកពីប្រទេសខ្លះ ក្នុងពិភពលោក។

Miley Cyrus ហាក់ដូចស្រឡាញពេញចិត្តនឹងស្ទីលចងអាវ និងខោខៅប៊ោយខ្លីដ៏ស៊ិចស៊ី។
ប៉ុន្ដែលើនេះ នាងបញ្ចេញរង្វង់ទីពីរ បានល្អជាងមុនៗ។

 
តារាចម្រៀងម្ចាស់បទ So Much for You នាង Ashley Tisdale បានដើរកំសាន្ដជាមួយ
មិត្តប្រុស អ្នកទាំងពីរស្លៀកពាក់បែបសាមញ្ញ និងស្រួលធ្វើដំណើរ។ Ashley Tisdale ពាក់
អាវវាលក្លៀកខ្មៅ និងខោខៅប៊ោយមូរជើង និងស្បែកជើងកីឡា ស៊ីគ្នាទៅនឹងអាវរបស់
នាង។ ចំណុចលេចធ្លោ គឺនៅត្រង់កាបូបស្ពាយម៉ាក Louis Vuiton និងខ្សែ.ក ដែលមាន
រចនាយ៉ាងស្រស់ស្អាត។

 
ម្ចាស់បទចម្រៀង Anymore ស្លៀករ៉ូបឆ្នូតធំៗ ពណ៌ខ្មៅ និងស ជាងនេះ ស្បែកជើងកែង
ចោតរបស់តារាកើតឆ្នាំ ១៩៨៦ រូបនេះ ក៏មានពណ៌ឆ្នូតខ្មៅ ស ផងដែរ។ ឈុតសម្លៀក
បំពាក់ និងរបស់យកតាមខ្លួនរបស់នាង សុទ្ធសឹងតែមានភាពលេចធ្លោ។

 
Jessica Alba ទាក់ទាញក្នុងឈុតរ៉ូបពណ៌ខៀវងងឹង មានរូបពងជីងចក់ពណ៌.ស និង
អាវក្រាសតូចពាក់ពីក្រៅ។ ចំណែកកាបូប និងស្បែកជើងពីរពណ៌ របស់នាង ក៏មាន
ភាពស្រស់ស្អាត។


មិនដូចទៅនឹងតារាដទៃដែលប្រើឈុតខ្លីដើម្បីបង្ហាញរាង ប៉ុន្ដែ Lana Del Ray ពាក់អាវប៉ាក់
ពណ៌ស និងអាវធំចំហឡេវពីខាងក្រៅ។ ចំណែកខោស្ដើង រាងបំពង់ពណ៌ខៀវ ស ក្រឡេ
ក្រឡា និងស្បែកជើងកីឡាម៉ាក Keds ពណ៌ក្រហម មើលទៅមានផាសុខភាពខ្លាំងណាស់។

 
រីឯ Vanessa Hudgens ឯណេះវិញ ក៏ចូលចិត្តសម្លៀកបំពាក់ផាសុខភាព បើទោះជាស្ថិត
នៅឯព្រលានយន្ដហោះ។ ឈុត សម្លៀកបំពាក់នេះ ធ្វើឱ្យនាងមានភាពចាស់ទុំជាងមុន។
អាវធំក្រៅ វែងស្ទើរដល់ជង្គង់ ក៏ជួយឱ្យនាងបានកក់ក្ដៅ ក្នុងអាកាសធាត់ត្រជាក់។

 
Tiffany (SNSD) បង្ហាញភាពជានារីទាន់សម័យ ជាមួយអាវឆ្នូត បញ្ចេញស្មារ និងខោខ្លី
លើជង្គង់ បង្ហាញភាពស៊ិចស៊ី។ សម្ភារៈដែលនាងមិនអាចខ្វះបាន នោះគឺ វ៉ែនតាធំ
ពណ៌ខ្មៅ និងកាបូបម៉ាក Prada ។

 
Yoona (SNSD) បង្ហាញភាពជានារីស្លូតបូត ប៉ុន្ដែ ស៊ិចស៊ី ជាមួយអាវមានប៉ាក់ពណ៌ខ្មៅ ផ្នែកខាង
លើ និងសំពត់ខ្លីពណ៌ខ្មៅគួរចាប់អារម្មណ៍។ ចំណុចលេចធ្លោ គឺនៅត្រង់ស្បែកជើង menswear
ពណ៌ខ្មៅរលោង ស័ក្ដិសមនឹងឈុតខោអាវរបស់នាង។


រួមដំណើរជាមួយ Yoona គឺ Taeyeon (SNSD) ក៏ប្រើប្រាស់ពណ៌ខ្មៅធ្វើជាចំណុចកណ្ដាល។
អាវយឺតដៃខ្លីពណ៌ខ្មៅ និងស្បែកជើងដ៏មាំមួនពណ៌ខ្មៅ ជួយឱ្យជើងទាំងពីររបស់នាង
កាន់តែ.ស ជាងមុន។

 
Goo Hye Sun ស្ថិតក្នុងអាវដៃវែងពណ៌.ស និងខោខៅប៊ោយរឹបរាង ស្រស់ស្អាត និងគួរជាទី
ស្រឡាញ់។ នាងតែងជ្រើសរើសវិធីស្លៀកពាក់បែបជាសិស្ស និងស័ក្ដិសមជាមួយវ័យរបស់ខ្លួន។


ដោយ ៖ តារា
ប្រភព ៖ K14


Tags: street styles star model fashion Miley Cyrus Ashley Tisdale Jessica Alba Tiffany