CamNews

តារា 

សង្ស័យថា អែនជី លួច​បង្កាត់​ភ្លើង​ស្នេហ៍ ជាមួយ​អ្នក​សិល្បៈ​ដូចគ្នា

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង ដែលធ្លាប់មានឈ្មោះ បោះសម្លេងប្រចាំផលិតកម្ម M កញ្ញា
អែនជី មុននេះត្រូវបាន មហាជនដឹងថា នាងបានស្តាយបង្វេច ដើរចេញពីផលិតកម្ម អឹមហើយ
នឹងបានចូលមកជ្រក ក្រោមដំបូលផលិតកម្ម សាន់ដេ ដែលជាផលិតកម្មមួយ មានឈ្មោះបោះ
សំឡេង និង ប្រជុំទៅដោយ តារាល្បីៗប្រុស-ស្រីជាច្រើន។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹង នៅឡើយទេថា តើ អេជី អាចដណ្តើមបានកេរ្តិ៍ឈ្មោះ និង
ប្រជាប្រិយដូចកាលពី នៅទ្រនំចាស់ផលិតកម្ម Mឬមួយយ៉ាងណានោះទេ។ ខណៈដែលតារា
ស្រីរូបនេះ កំពុងតែលេចវត្តមាន នៅក្នុងផលិតកម្មសានដេ ក៏ស្រាប់តែមានព័ត៌មាន លេចឮមក
ថា អេជី ទំនងជាមាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយអ្នកសិល្បៈ ព្រោះគេឧស្សាឃើញ
នាងដើរទៅណាមកណា ជាមួយបុរសម្នាក់ ដែលគេស្គាល់ថា ជាមនុស្សនៅ ក្នុងរង្វង់សិល្បៈ
ដូចគ្នា។

ប្រភពពីអ្នកដែលនៅក្បែរ តារាស្រីរាងតូច ច្រឡឹងរូបនេះ បាននិយាយថា គេឧស្សាឃើញ កញ្ញា
អេជី ដើរជាមួយបុរសម្នាក់ ដែលមានវ័យប្រហែលគ្នា ហើយបុរសម្នាក់នោះ គឺជាអ្នកសិល្បៈផង
ដែរ។ កាយវិការ និង ភាពស្និទ្ធស្នាលជាមួយគ្នា រវាងកញ្ញា អែន ជី ជាមួយបុរសនោះ ទើបធ្វើឲ្យ
មានការសង្ស័យថា អេជី ទំនងជាកំពុងតែ សាងស្នេហ៍ឡើង ជាមួយបុរសម្នាក់នេះ។ ទោះបីជា
យ៉ាងណាក្តី យើងមិនទាន់អាច សន្និដ្ឋានបានថា តើកញ្ញា អេនជី និង បុរសម្នាក់នេះត្រូវជា យ៉ាង
ម៉េចនឹងគ្នានៅឡើយទេ?

ជុំវិញព័ត៌មាននេះគេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅ កាន់លេខទូរស័ព្ទរបស់
កញ្ញា អេន ជី ដើម្បីសាកសួរពីព័ត៌មាន នេះឲ្យបានច្បាស់។ ប៉ុន្តែនៅថ្ងៃនេះ LookingTODAY មិន
អាច់ទាក់ទងទៅកាន់ លេខទូរស័ព្ទរបស់នាង បាននៅឡើយទេ ដោយសារទូរស័ព្ទនាង មិនអាច
ទំនាក់ទំនងបាន។ យ៉ាងណាក្តី Looking TODAY នឹងរីករាយជានិច្ច ចំពោះការចេញមុខ មកបក
ស្រាយជុំវិញព័ត៌មាន ដែលលេចឮខាងលើនេះ ពីកញ្ញា អេន ជី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: angi singer entertainment khmer star