CamNews

ប្លែកៗ 

បុរសម្នាក់ដែលល្បីស្តីពីការមាន ប្រដាប់ភេទ (ពងស្វាស) ទម្ងន់ដល់ទៅ 60 Kg បានស្លាប់ហើយ នៅវ័យ ៤៩ឆ្នាំ

កាលពីឆ្នាំ២០១២ បុរសម្នាក់មានឈ្មោះថា Wesley Warren Jr រស់នៅឯ Las Vegas សហរដ្ឋអាមេ រិច បានល្បីឈ្មោះគ្រប់ទំព័រកាសែតអន្តរជាតិ ដោយសារតែមានរូបរាងខាងក្រៅខុសពីមនុស្សធម្មតា ជាមួយនឹងការមានប្រដាប់ភេទ មានទម្ងន់ដល់ទៅ 60Kg ឯណោះ។

ដោយសារតែចំនួនទឹកប្រាក់ ដែលបានចុះហត្ថលេខាជាមួយនឹងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ លោក Wesley ក៏បានធ្វើការវះកាត់ពងស្វាស យ៉ាងធំទាំងពីរនោះចេញ កាលពីខែតុលា ឆ្នាំ២០១៣។

លោក Wesley ជាមួយនឹងពងស្វាស មានទម្ងន់ដល់ទៅ 60Kg

ចាប់ពីពេលនោះមក លោក Wesley អាចដើរងាយស្រួលដូចមនុស្សធម្មតា និងធ្វើដំណើរទេសចរណ៍ កម្សាន្ត គ្រប់ទីកន្លែង ជាមួយនឹងរថយន្តថ្មីរបស់គាត់។ ជាក់ស្តែង នៅយប់ថ្ងៃទី ១៤ ខែមីនា កន្លង ទៅនេះ រូបគាត់ក៏បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ Las Vegas។

ថ្មីៗនេះ លោកបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ Las Vegas

មូលហេតុនៃការស្លាប់របស់លោក Wesley មិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែបើយោងតាមសំដី របស់មិត្តរួមបន្ទប់របស់លោក Wesley បានឲ្យដឹងថា "លោក Wesley បានមានជម្ងឺបេះដូង ចំនួនពីរ លើក ក្នុងរយះពេលថ្មីកន្លងមកនេះ"៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ dailymail & kenh14


Tags: Wesley Warren Jr 132-pound scrotum Unbelievable Strange រឿងប្លែកៗ