(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុតនៃប្រទេសថៃ។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ការសោទិវង្គតរបស់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុងព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជបុគ្គលិកលក្ខណៈដ៏វិសេសថ្លៃថ្លារបស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃ ចងចាំជានិច្ច៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីថៃ៖
-BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី